កម្សាន្ត

មុនបញ្ចប់អាណាត្តិទី៨ BNI DYNAMIC CHAPTER ធ្វើដំណើរកម្សាន្ត បោះតង់ VIP លើកំពូលភ្នំបូកគោ​ បង្កើតអនុស្សាវរីយ៍រួមគ្នា បង្ហាញពីភាពស្និទ្ធស្នាល

ក្រុមអ្នកជំនួញ និងម្ចាស់អាជីវកម្ម​ ខ្នាតតូច និងធំជាច្រើនរូប ដែលជាសមាជិក នៃ BNI DYNAMIC CHAPTER (ប៊ីអិនអាយ ឌាយណាមិច) កាលពីពេលថ្មីៗនេះ បានបង្កើតដំណើរកម្សាន្ត ដ៏រីករាយមួយ តាមរយៈការបោះតង់ VIP នៅលើកំពូលភ្នំ ឋានសួគ៌បូកគោ ដែលជាដំណើរកម្សាន្តចុងក្រោយ សម្រាប់អាណត្កិទី៨ ដោយបានបង្ហាញជាក់ច្បាស់ នូវសាមគ្គីភាព មិត្តភាព ពោពេញដោយភាពស្និទ្ធស្នាលបំផុត ។

ក្រោយបញ្ចប់ ដំណើរកម្សាន្តនេះ លោក ប៊ុន ជា ម្ចាស់សណ្ឋាគារ និងអាហាដ្ឋាន អូឬស្សី វ័ន បានឲ្យដឹងថា “ដំណើរកំសាន្តបោះតង់ VIP ទៅកាន់កំពូលភ្នំ ឋានសួគ៌បូកគោ​​ របស់ ក្រុម BNI DYNAMIC CHAPTER (ប៊ីអិនអាយ ឌាយណាមិច) អាណត្តិទី៨ ថ្ងៃទី២៩​ កុម្ភៈ ​២០២០​ គឺជាពេលវេលា ដែលមិនអាចបំភ្លេចបាន និងបានបង្កើតអនុស្សាវរីយ៍ល្អៗ ជាមួយគ្នា បង្កើនមិត្តថ្មី រក្សាមិត្តចាស់!” ។

លោកបានបន្ថែមថា “យើងមិនត្រឹមតែសហការគ្នា ជួយផ្តល់ឱកាសអាជីវកម្ម អោយគ្នាប៉ុណ្ណោះទេ យើងក៏ជាទីប្រឹក្សា ដែលប្រឹក្សាយោបល់ ទាក់ទងនឹងអាជីវកម្ម អោយគ្នា មិនគិតកម្រៃ ដោយអនុវត្តទៅតាម ច្បាប់វិន័យ គន្លឹះ និង ប្រព័ន្ធរបស់ ប៊ីអិនអាយ ដែលបង្កើតឡើង តាំងពីឆ្នាំ ១៩៨៥ ដោយលោក Dr.Ivan Misner” ។

ក្នុងដំណើរកម្សាន្តដ៏រីករាយនេះ ក៏មានការចូលរួម សហការឧបត្ថម្ភ ដោយ Main sponsors មាន៖ 1- Orussey Restaurant និង2- Yi Chakriya (steel) ព្រមជាមួយ Co-Sponsors មាន៖1- Camfone, 2-V Tech computer, 3- BrewHouse, 4-Budget Cambodia tour និង5- Bizol៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top