កម្សាន្ត

Katy Perry ប្រកាសមានផ្ទៃពោះកូនដំបូង តាមរយ:បទចម្រៀងថ្មី Never Worn White

អាមេរិក: តារាចម្រៀងដ៏ល្បីល្បាញ Katy Perryបានប្រកាសដំណឹងល្អ ថានាងកំ ណឹងល្អថា នាងកំពុងមានផ្ទៃពោះកូនដំបូង ជាមួយស្វាមីOrlando Bloom ។

ព័ត៌មានពី Acesowbiz បានអោយដឹងនៅថ្ងៃទី៥ ខែមិនាឆ្នាំ២០២០ នេះថាតារាចម្រៀង Katy Perry បានប្រកាសថានាងនឹងគូស្នេហ៍ Orlando Bloom កំពុងមានកូនដំបូង ក្រោយរស់នៅជាមួយគ្នា បានជាងបីឆ្នាំ។
ក្នុងបណ្តាញសង្គមTwitter តារាចម្រៀងវ័យ៣៥ឆ្នាំ Katy បាននិយាយសរសេរថា “ ខ្ញុំមានដំណឹងល្អច្រើនណាស់ សម្រាប់រដូវក្តៅឆ្នាំនេះ ខ្ញុំនឹងគូស្នេហ៍រីករាយខ្លាំងណាស់ សាកទៅមើលវីដេអូចម្រៀងថ្មី ឃើញហើយថាការពិតជាអ្វី” ដែលក្នុងវីដេអូនោះ គឺបង្ហាញច្បាស់ថា នាងកំពុងមានផ្ទៃពោះ។

វីដេអូចម្រៀងថ្មី Never Worn White របស់ Katy ទើបចេញជាផ្លូវការនៅថ្ងៃនេះ ហើយក្នុងបទនេះ ចាត់ទុកជាការបង្ហាញផ្ទៃពោះ ជាលើកដំបូងរបស់នាង៕
ទស្សនាវីដេអូចម្រៀងថ្មីនេះ ជាមួយLookingtoday ទាំងអស់គ្នា!
ដោយ: ទូច សុខលីដា

To Top