event

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD & DENZA បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ភ្នំពេញ៖ មជ្ឈមណ្ឌលចែកចាយផ្លូវការនៃម៉ាកយីហោទ្វេ BYD & DENZA របស់ Harmony ICAR ត្រូវបានសម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ក្នុងឱកាសនោះ រថយន្តម៉ូដែល SEALION 5 ចំនួនពីរគ្រឿងដំបូងដែលទើបតែចេញពីខ្សែសង្វាក់ផលិតកម្មនៃរោងចក្រដំឡើង BYD នៅកម្ពុជា ត្រូវបានប្រគល់ជូនម្ចាស់រថយន្តដោយផ្ទាល់ ដែលបានក្លាយជាចំណុចចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវកិត្តិយស និងបណ្តាញសារព័ត៌មានដែលបានចូលរួម។

នៅក្នុងពិធីសម្ភោធនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ លោក Ye Chenghui បានប្រគល់ផ្លាកសញ្ញាអនុញ្ញាតជាផ្លូវការជូនដល់មជ្ឈមណ្ឌល BYD & Denza Flagship Center ក្នុងប្រទេសកម្ពុជា។ នេះសបញ្ជាក់ពីការទទួលស្គាល់យ៉ាងពេញលេញរបស់ម៉ាកយីហោ BYD ទៅលើសមត្ថភាពប្រតិបត្តិការ និងប្រព័ន្ធសេវាកម្មរបស់ Harmony ICAR នៅក្នុងទីផ្សារកម្ពុជា។

លោក Liu Xueliang បានមានប្រសាសន៍ថា៖ “ការសម្ពោធមជ្ឈមណ្ឌល Flagship នាថ្ងៃនេះ គឺដើម្បីបញ្ជូននូវគោលគំនិតមួយទៅកាន់អ្នកប្រើប្រាស់ថា អ្វីដែល BYD នាំមកជូន មិនមែនត្រឹមតែជាផលិតផលរថយន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាបទពិសោធន៍នៃការរស់នៅបែបថ្មីដែលបៃតង និងឆ្លាតវៃ!”។ Harmony ICAR គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ BYD នៅក្រៅប្រទេស។ មជ្ឈមណ្ឌល Flagship ទ្វេម៉ាក BYD និង Denza ដែលសាងសង់ដោយ Harmony នៅលើមហាវិថីសម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជាសាលតាំងបង្ហាញ BYD ដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងក្លាយជាគំរូសម្រាប់សេវាកម្មកម្រិតខ្ពស់ផងដែរ។
លោកជឿជាក់ថា តាមរយៈការធ្វើទីផ្សារប្រកបដោយភាពច្នៃប្រឌិតរបស់ក្រុមការងារផ្នែកលក់ Flagship Center នេះនឹងក្លាយជាកន្លែងថតរូប (Check-in) ដ៏ពេញនិយមសម្រាប់អ្នកស្រុក និងភ្ញៀវទេសចរ ហើយបុគ្គលិកនៅទីនេះនឹងក្លាយជាក្រុមការងារដែលមានសេចក្តីសុខបំផុត។ អ្វីដែលបង្កើតឡើងនៅទីនេះ មិនមែនមានតែចំនួននៃការលក់នោះទេ ប៉ុន្តែគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតងរបស់កម្ពុជា។

លោក Liu Xueliang ផ្តល់បទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា
 ក្រោមការដឹកនាំ និងការគាំទ្រពីក្រុមហ៊ុន BYD ប្រចាំប្រទេសកម្ពុជាក្រុមការងារ Harmony ICAR Cambodia រួមជាមួយដៃគូចែកចាយគ្រប់កម្រិតបានយកក្ដីសុបិន្តធ្វើជាក្ដោង យកការតស៊ូធ្វើជាច្រវា ដើម្បីជម្រុញការលក់រថយន្តBYD ក្នុងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់។ លោក Feng Changge បានសម្តែងការអបអរសាទរយ៉ាងខ្លាំងចំពោះក្រុមការងារ Harmony ICAR Cambodia ហើយលោកក៏មានក្ដីសង្ឃឹមថា ក្រុមការងារដ៏មានថាមពលមួយនេះ នឹងរក្សានូវឥរិយាបថការងារដែលវិជ្ជមាន និងស្មោះត្រង់ មានស្មារតីតស៊ូឈានទៅមុខដើម្បីភាពជោគជ័យ និងមានបេះដូងដែលពោរពេញដោយក្តីរីករាយ និងសាមគ្គីភាព។ក្នុងឆ្នាំ ២០២៦ នេះ សូមឱ្យក្រុមការងារបន្តនាំមុខគេ សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងទទួលបានលទ្ធផលលក់យ៉ាងត្រចះត្រចង់បំផុត!

ក្រោមការដឹកនាំ និងការគាំទ្រពីក្រុមហ៊ុន BYD ប្រចាំប្រទេសកម្ពុជា ក្រុមការងារ Harmony ICAR Cambodia រួមជាមួយដៃគូចែកចាយគ្រប់កម្រិត បានយកក្ដីស្រមៃធ្វើជាក្ដោង យកការតស៊ូធ្វើជាច្រវា ដើម្បីជម្រុញការលក់រថយន្ត BYD ក្នុងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់។ លោក Feng Changge បានសម្តែងការអបអរសាទរយ៉ាងខ្លាំងចំពោះក្រុមការងារ Harmony ICAR Cambodia ហើយលោកក៏មានក្ដីសង្ឃឹមថា ក្រុមការងារដ៏មានថាមពលមួយនេះ នឹងរក្សានូវឥរិយាបថការងារដែលវិជ្ជមាន និងស្មោះត្រង់ មានស្មារតីតស៊ូឈានទៅមុខដើម្បីភាពជោគជ័យ និងមានបេះដូងដែលពោរពេញដោយក្តីរីករាយ និងសាមគ្គីភាព។ ក្នុងឆ្នាំ ២០២៦ នេះ សូមឱ្យក្រុមការងារបន្តនាំមុខគេ សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងទទួលបានលទ្ធផលលក់យ៉ាងត្រចះត្រចង់បំផុត!

​មជ្ឈមណ្ឌល BYD & Denza Flagship Center ប្រចាំកម្ពុជា គឺជាទីតាំងថ្មីស្រឡាងដែលសាងសង់ដោយ Harmony ICAR ដែលមានទីតាំងនៅលើមហាវិថីសម្តេចតេជោ ហ៊ុន សែន ដែលជាតំបន់អភិវឌ្ឍន៍ដ៏សំខាន់នៃទីក្រុងភ្នំពេញ។ វាស្ថិតនៅក្បែរផ្លូវមេដែលឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោភ្នំពេញ ហ៊ុំព័ទ្ធដោយតំបន់ពាណិជ្ជកម្មលំដាប់ខ្ពស់ និងសហគមន៍ទំនើបៗ ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ។ ទីតាំងនៃសាខាថ្មីនេះ ស្របទៅនឹងទីតាំងលំដាប់ខ្ពស់របស់ម៉ាកយីហោ ដែលធ្វើឱ្យវាក្លាយជាផ្ទាំងទស្សនីយភាពដ៏សំខាន់សម្រាប់រូបភាពម៉ាកយីហោ BYD និង Denza។

ក្នុងនាមជាហាង Flagship ដែលទើបនឹងសាងសង់ថ្មី វាត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់តាម ស្តង់ដារខ្ពស់អន្តរជាតិ។ គ្របដណ្តប់លើផ្ទៃដី ១៥,០០០ ម៉ែត្រការ៉េ ដែលមានតាំងបង្ហាញនូវរថយន្ត BYD និង Denza ជាច្រើនម៉ូដែល។ វាខុសប្លែកពីគំរូហាងលក់រថយន្តបែបប្រពៃណីនៅកម្ពុជា ដោយរួមបញ្ចូលនូវការតាំងបង្ហាញឆ្លាតវៃ ការលក់ប្រកបដោយវិជ្ជាជីវៈ និងសេវាកម្មក្រោយការលក់ប្រកបដោយប្រសិទ្ធភាព។ ហាងនេះត្រូវបានបំពាក់ដោយមជ្ឈមណ្ឌលត្រួតពិនិត្យរថយន្តឆ្លាតវៃ និងកន្លែងផ្តល់សេវាកម្មក្រោយការលក់ទំនើបៗជាច្រើន ដែលអាចបម្រើសេវាកម្មថែទាំរហូតដល់ ១០០ គ្រឿងក្នុងមួយថ្ងៃ។ ម៉ូដែលដែលមានលក់នាពេលបច្ចុប្បន្ន រួមមានរថយន្តល្បីៗដូចជា BYD SEAL 5, SEALION 5, ATTO 2, BYD M9 និង DENZA D9 ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទស្សនានូវបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ BYD។

ការបើកសម្ពោធនេះ មិនត្រឹមតែតំណាងឱ្យកិច្ចសហប្រតិបត្តិការដ៏ស៊ីជម្រៅរវាង Harmony ICAR, BYD និង Denza នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំហានដ៏សំខាន់ក្នុងការធ្វើមូលដ្ឋាននីយកម្ម របស់ម៉ាកយីហោនេះផងដែរ។ ទៅថ្ងៃអនាគត ភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាដើម្បីពង្រីកវត្តមាននៅក្នុងទីផ្សារកម្ពុជា កែលម្អប្រព័ន្ធលក់ និងសេវាកម្មជាបន្តបន្ទាប់ រួមគ្នាជំរុញការធ្វើទំនើបកម្មឧស្សាហកម្មយានយន្តកម្ពុជាឆ្ពោះទៅរកការប្រើប្រាស់អគ្គិសនី និងភាពឆ្លាតវៃ និងផ្តល់ថាមពលថ្មីដល់ការធ្វើដំណើរតាមបែបបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕

To Top