ភ្នំពេញ ៖នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ទ្បេង ហុងលាង មេបញ្ជាកការផ្នែកសឹករងប៉ោយប៉ែត ដឹកនាំកម្លាំង ២០នាក់ ចុះជួយប្រជាពលរដ្ឋដែលរងគ្រេាះដោយជំនន់ទឹកភ្លៀង រស់នៅតាមមាត់អូរព្រំដែន កម្ពុជា-ថៃ ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន២៥គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាព ដែលសហការជាមួយកម្លាំងនគរបាលក្រុងប៉ោយបែ៉តនិងប្រជាការពារភូមិ ។



គួរបញ្ជាក់ផងដែលថាខេត្តបន្ទាយមានជ័យ គឺជាខេត្តមួយដែលរងគ្រោះដោយសារទឹកជំនន់ច្រើនដោយសារមានភ្លៀងធ្លាក់ជាប់គ្នាជាបន្តបន្ទាប់ នឹងទឹកដែលហូរមកពីប្រទេសថៃផងនោះ បណ្តាលអោយមានទឹកជំនន់កើតមានឡើងជាបន្តបន្ទាប់ ។



នាពេលនោះផងដែល លោក វរសេនីយ៍ទោ មេបញ្ជាការ ផ្នែកសឹករងប៉ោយប៉ែត បានផ្តាំផ្ញើរដល់បងប្អូនដែលរស់នៅតាមមាត់អូរព្រំដែនទាំងអស់អោយយកចិត្តទុកដាក់អោយបានខ្ពស់ព្រោះនេះជារដូវវស្សា ងាយរងគ្រោះដោយសារជំនន់ទឹកភ្លៀងណាស់ ត្រូវតែប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ និងសត្វធាតុផ្សេង ។



