ស្ថានភាពជំនន់ទឹកភ្លៀង

នាយឧត្តមសេនីយ៍ គន់ គីម បន្តដឹកនាំអាជ្ញាធរ និងកងកម្លាំងចម្រុះ ប្រតិបត្តិការជួយសង្គ្រោះពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង

បន្ទាយមានជ័យ៖ នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ នៅថ្ងៃទី២៨កញ្ញានេះ បានបន្តដឹកនាំអាជ្ញាធរ និង កងកម្លាំង ចម្រុះខេត្តបន្ទាយមានជ័យ ប្រតិបត្តិការជួយសង្គ្រោះពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ទៅកាន់ទីទួលសុវត្ថិភាព ស្ថិតក្នុងឃុំបត់ត្រង់ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ ទឹកនូវតែបន្តហក់ឡើង ក្នុងភូមិសាស្រ្តស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top