សុខភាព

ការទទួលទាន “ផ្លែសេរ៊ី” ប្រសើរចំពោះសុខភាព ច្រើនជាងអ្វីដែលអ្នកស្មានដល់

សុខភាព៖ សេរ៊ី ជាផ្លែឈើមួយប្រភេទដែលមានទំហំ និងគ្រាប់នៅក្នុង ហើយមានរសជាតិផ្អែម​ ឆ្ងាញ់ដូចផ្លែប៉ោមដែរ ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាត ហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះ តែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ និងធ្លាប់ទទួលទានផ្លែឈើមួយនេះ ប៉ុន្តែប្រហែលជាមិនធ្លាប់បាន ចាប់អារម្មណ៍ដឹងថា វាអាចផ្ដល់ផលល្អៗគួរឲ្យភ្ញាក់ផ្អើល ចំពោះសុខភាពឡើយ!

ថ្ងៃនេះយើងលើកយកអត្ថប្រយោជន៍ដ៏ប្រសើរ​ នៃការទទួលទានផ្លែសេរ៊ី ជាប្រចាំចំពោះសុខភាព មកបង្ហាញជូន ប៉ុន្តែទោះជាយ៉ាងណា កុំទទួលទានច្រើនហួសពេក៖

១.ជួយប្រឆាំងការ រលាកក្នុងរាងកាយ៖ ផ្លែសេរ៊ីមានផ្ទុកសម្បូរ ទៅដោយសារធាតុប្រឆាំង នឹងការរលាកដែលជួយកាត់ បន្ថយទប់ស្កាត់បញ្ហារលាកសន្លាក់ ។

២.ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ៖ ផ្លែសេរ៊ី ជាប្រភពដ៏ប្រសើរនៃវីតាមីន B2, B3, B6, C ,វីតាមីន K រួមទាំងជាតិកាល់ស្យូម, Folate, ប៉ូតាស្យូម, ម៉ាញ៉េស្យូម, ជាតិទង់ដែង និងម៉ង់កាណែស ដែលសុទ្ធសឹងតែជាសមាសធាតុ​ ជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ ប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង។

៣.បង្កើនថាមពល៖ ផ្លែសេរ៊ី អាចផ្ដល់ឲ្យអ្នកនូវថាមពលបន្ថែមភ្លាមៗ តាមបែបធម្មជាតិគួរឲ្យភ្ញាក់ផ្អើល ក៏ព្រោះតែបរិមាណនៃជាតិគ្លុយកូស និងជាតិស្ករក្នុងផ្លែឈើ fructose ដែលវាមានផ្ទុក។

៤.គ្រប់គ្រងជំងឺទឹកនោមផ្អែម៖ ផ្លែសេរ៊ី មានផ្ទុកសម្បូរទៅដោយជាតិសសៃ ដែលធ្វើឲ្យវាក្លាយជាជម្រើសនៃផ្លែឈើ ឬអាហារសម្រន់ដ៏សាកសម សម្រាប់អ្នកជំងឺទឹកនោមផ្អែម។ លំហូរឈាមអាចស្រូបយក ជាតិស្ករបានយឺតៗប៉ុណ្ណោះពីផ្លែសេរ៊ី ដូច្នេះបញ្ហាជាតិស្ករក្នុងឈាម កើនឡើងខ្ពស់នឹងត្រូវបានទប់ស្កាត់ ។

៥.កាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ៖ ផ្លែសេរ៊ី ក៏មានផ្ទុកនូវសារធាតុ pectin ដែលធ្វើឲ្យវាក្លាយជាផ្លែឈើ មានប្រយោជន៍បំផុតជួយក្នុងការ កាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូល ។

ផ្ទាំងពាណិជ្ជកម្ម

៦.ប្រយុទ្ធ​​​ប្រឆាំងនឹងរ៉ាឌីកាល់សេរី៖ ផ្លែសេរ៊ី ជាប្រភពដ៏សម្បូរបែបនៃជាតិទង់ដែង, វីតាមីន C និងវីតាមីន K ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីត កម្មជួយការពារកោសិកាមិនឲ្យ ទទួលរងការបំផ្លាញពី សំណាក់រ៉ាឌីកាល់សេរី ។ គួរបញ្ជាក់ផងដែរថា រ៉ាឌីកាល់សេរី គឺជាមូលហេតុចម្បងបំផុតដែលបង្ក ជំងឺគួរឲ្យព្រួយបារម្ភផ្សេងៗ ។

៧.សុខភាពបេះដូង៖ ផ្លែសេរ៊ី មានផ្ទុកសម្បូរទៅដោយជាតិសសៃ dietary fiber ដែលល្អបំផុតសម្រាប់រក្សា ក៏ដូចជាបង្កើនពង្រឹងសុខភាពបេះដូង ដោយជាតិសសៃជួយកាត់បន្ថយ នូវកម្រិតកូឡេស្តេរ៉ូលមិនល្អ។

៨.ប្រឆាំងនឹងប្រតិកម្មអាឡែកស៊ី៖ ផ្លែសេរ៊ី ត្រូវបានវេជ្ជបណ្ឌិតជាច្រើនចាត់ទុកថា ជាផ្លែឈើមានប្រសិទ្ធិភាពប្រយុទ្ធប្រឆាំង ទប់ស្កាត់ប្រតិកម្មអាឡែកស៊ី នោះក៏ព្រោះតែបើប្រៀបធៀប នឹងផ្លែឈើដទៃទៀត គឺសេរ៊ីមិនងាយបង្កប្រតិកម្ម ណាមួយពេលទទួលទានឡើយ ។

៩.ទប់ស្កាត់ជំងឺពុកឆ្អឹង៖ ផ្លែសេរ៊ី មានផ្ទុកសម្បូរទៅដោយសារធាតុ boron ដែលមានប្រសិទ្ធិភាពរក្សាជាតិ កាល់ស្យូមក្នុងរាងកាយ ដូច្នេះបញ្ហានៃជំងឺពុក ឆ្អឹងត្រូវបានកាត់បន្ថយ និងទប់ស្កាត់។

១០.កាត់បន្ថយសម្ពាធឈាម៖ ផ្លែសេរ៊ី ជាប្រភពដ៏ប្រសើរនៃ quercetin ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម មានវត្តមានក្នុងសំបកផ្លែឈើនេះ។ សារធាតុ quercetin ជួយកាត់បន្ថយសម្ពាធឈាម និងថែមទាំងទប់ស្កាត់ជំងឺមហារីកផងដែរ ៕

ប្រភព៖ www.health.com.kh

To Top