សុខភាព

មិនធម្មតា! គ្រាប់ស្វាយចន្ទី​ អាចប្រយុទ្ធប្រឆាំង នឹងជំងឺកាចទាំងនេះបាន

Adtag for Mobile Pull2:-

ខាងក្រោមនេះជាអត្ថប្រយោជន៍ មិនគួរឲ្យជឿមួយចំនួននៃ គ្រាប់ស្វាយចន្ទីសម្រាប់រក្សាមុខងារ នៃរាងកាយប្រយុទ្ធប្រឆាំងជំងឺផ្សេងៗ៖

១.ទប់ស្កាត់ជំងឺមហារីក៖ គ្រាប់ស្វាយចន្ទី គឺមានផ្ទុកសារធាតុ proanthocyanidins ជួយរឹតបន្តឹងការរីកលូតលាស់ នៃកោសិកាមហារីក និងដុំសាច់។ លើសពីនេះទៅទៀត គ្រាប់ស្វាយចន្ទី ក៏ជាប្រភពដ៏ប្រសើរនៃជាតិទង់ដែង ដែលជួយកម្ចាត់រ៉ាឌីកាល់ សេរីពីរាងកាយផងដែរ។​

២.ពង្រឹងសុខភាពឆ្អឹង៖ គ្រាប់ស្វាយចន្ទី ជួយធ្វើឲ្យឆ្អឹងរក្សាបាននូវភាពរឹងមាំល្អប្រសើរ។ នេះក៏ព្រោះតែគ្រាប់ស្ទាយចន្ទី គឺមានផ្ទុកនូវជាតិម៉ាញ៉េស្យូម, ប៉ូតាស្យូម និងកាល់ស្យូម ដែលជាប្រភពដ៏ល្អបំផុត នៃសុខភាពឆ្អឹងល្អរឹងមាំ។

៣.ជួយក្នុងការសម្រកទម្ងន់៖ ទោះបីជាគ្រាប់ស្វាយចន្ទី មានផ្ទុកជាតិខ្លាញ់ខ្ពស់ ប៉ុន្តែជាតិខ្លាញ់ដែលវាមានផ្ទុក គឺជាប្រភេទនៃជាតិខ្លាញ់ល្អ។ ការសិក្សាស្រាវជ្រាវជាច្រើន បង្ហាញឲ្យដឹងថា អ្នកដែលទទួលទានគ្រាប់ ធញ្ញជាតិយ៉ាងហោចណាស់ ២ដង ក្នុងមួយសប្តាហ៍ ហាក់ដូចជាមិនឡើងទម្ងន់ឡើយ បើធៀបទៅនឹងអ្នកដែលមិនទទួលទាន។ ដូច្នេះចូរបន្ថែមគ្រាប់ស្វាយចន្ទី ចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ទោះជាយ៉ាងណា អ្នកគួរបរិភោគវាក្នុងកម្រិតមធ្យម បែបជាអាហារសម្រន់។

៤.បង្កើនសុខភាពបេះដូង៖ គ្រាប់ស្វាយចន្ទី អាចជួយពង្រឹងបង្កើនសុខភាព បេះដូងរបស់អ្នកបានយ៉ាងប្រសើរ។ វាមានផ្ទុកនូវជាតិអាស៊ីត oleic ដែលជាអាស៊ីតប្រភេទតែមួយ ដែលមានក្នុងប្រេងអូលីវ។ អាស៊ីត oleic ជួយកាត់បន្ថយកម្រិតជាតិខ្លាញ់គ្លីសេរីដ ដែលជាតិខ្លាញ់នេះច្រើនផ្សារភ្ជាប់ ជាមួយការចាប់ផ្ដើមកើតមានជំងឺបេះដូង។ លើសពីនេះទៅទៀត គ្រាប់ស្វាយចន្ទី គឺជាប្រភេទគ្រាប់ធញ្ញជាតិគ្មានផ្ទុកជាតិកូឡេស្តេរ៉ូល ប៉ុន្តែមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយក្នុងការទប់ស្កាត់ជំងឺសសៃឈាមបេះដូង។

៥.សុខភាពឈាម៖ ជាតិទង់ដែក និងជាតិដែក ដែលមានផ្ទុកនៅក្នុងគ្រាប់ស្វាយចន្ទី ធ្វើការរួមគ្នាជួយរាងកាយបង្កើត និងប្រើប្រាស់កោសិកាឈាមក្រហម។ ដំណើរការនេះជួយសសៃឈាម, សសៃប្រសាទ, ប្រព័ន្ធភាពស៊ាំ និងឆ្អឹង ឲ្យរក្សាបាននូវសុខភាពល្អរឹងមាំ ក៏ដូចជាដំណើរការមុខងារបានត្រឹមត្រូវ ៕

ប្រភព៖ www.health.com.kh

To Top