សុខភាព

តើអ្នក ដែលឈាមច្រមុះដែរ ឬទេ?

ឈាមហូរចេញពីរន្ធច្រមុះ ឬ ឈាមច្រមុះតែងតែកើតឡើង ចំពោះក្មេង ដែលការការហូរឈាម ចេញពីប្រមុះបែបនេះ មើលទៅគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ក៏ប៉ុន្តែបញ្ហានេះ មិនមែនជាបញ្ហាធ្ងន់ធ្ងរឡើយ។

មូលហេតុសំខាន់ៗ ដែលតែងតែធ្វើឲ្យក្មេងៗមានអាការៈឈាមច្រមុះ គឺបណ្តាលមកពីសសៃឈាម រត់នៅត្រង់ភ្នាស់សាច់ច្រមុះ ដោយសារតែ ការកើតជំងឺផ្តាសាយធំ និងការខំប្រឹងញីសសំបោរ ចេញមកខាងក្រៅខ្លាំងៗពេក ឬអាចបណ្តាលមកពី ការចូលចិត្តខ្វេះរន្ធច្រមុះ ឬអាចមកពីអាការៈ ចេញអាកាសធាតុក្តៅខ្លាំង។

ទោះបីជាយ៉ាងណាក្តី ជួនកាលសសៃឈាម ដែលហូរចេញពីច្រមុះខ្លាំងនោះ ក៏អាចមានបញ្ហាធ្ងន់ធ្ងរដែរ ដូចជាការហូរឈាមចេញ ពីផ្នែកដែលជ្រៅនៅក្នុងច្រមុះ និងមិនព្រមឈប់ហូរ ដោយងាយៗឡើយ រហូតទាល់តែចាក់ថ្នាំឃាត់ឈាម ព្រមទាំងស្អំទឹកកកទើបបាត់។ ក៏ប៉ុន្តែអាការៈបែបនេះកើតឡើង តែចំពោះ មនុស្សវ័យចំណាស់ តែប៉ុណ្ណោះ។

ដោយឡែក នៅពេលដែល អ្នកមានអាការៈបែបនេះ អ្នកគួររកវិធីទប់ស្កាត់ដូចជា៖

១ អង្គុយអោនមុខចុះ ហើយឈ្ងោកទៅខាងមុខ ដើម្បីឲ្យឈាមហូរស្រក់ចេញមក។
២ ប្រើម្រាមដៃឬ ម្រាមចង្អុលដៃច្របាច់ច្រមុះ ឲ្យណែនទាំងសងខាង ដោយទ្រាំអត់ដង្ហើមតាមច្រមុះ ប្រមាណ៥នាទី ដែលត្រូវដកដង្ហើមចេញតាមមាត់វិញ។
៣ ប្រសិនបើមានឈាម ចេញច្រើន អ្នកត្រូវរកសំឡីមួលឲ្យណែន រួចញាត់ចូលទៅក្នុងរន្ធច្រមុះ ហើយព្យាយាមច្របាច់ច្រមុះ ឲ្យបានច្រើនដង លុះត្រាតែបាត់ហូរឈាមចេញមក៕ ដោយ៖ ហង់ ច័ន្ទសុបញ្ញា

To Top