សុខភាព

រកឃើញតេនញ៉ាជាង ៧០០ក្បាល នៅក្នុងខួរក្បាល និងសួត បុរសម្នាក់ ក្រោយហូបសាច់ជ្រូកឆៅ កាលពីមួយខែមុន

បរទេស៖ ដង្កូវតេនញ៉ាជាង ៧០០ក្បាល ត្រូវបានគេរកឃើញនៅក្នុងខ្លួន របស់បុរសម្នាក់រួមទាំងផ្នែកខួរក្បាល និងសួតរបស់គាត់ មួយខែបន្ទាប់ពីគាត់ បានបរិភោគសាច់ជ្រូកឆៅ។

យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Zhu Zhongfa អាយុ ៤៦ ឆ្នាំបានលេបពងរបស់ប៉ារ៉ាស៊ីត Taenia ដែលត្រូវបានគេស្គាល់ថាជាដង្កូវសាច់ជ្រូក – ពីអាហារពេលល្ងាចរបស់គាត់។

កម្មករសំណង់នៃទីក្រុងហាំងចូ នៅខេត្តហ្សេជាំងភាគខាងកើតប្រទេសចិន បានទទួលរងប្រកាច់ជាប្រចាំក្នុងរយៈពេលប៉ុន្មានសប្តាហ៍បន្ទាប់ហូបសាច់ជ្រូកឆៅនោះមក។

របាយការណ៍ក្នុងតំបន់បាននិយាយថា នៅពេលដែលគាត់ ទៅមន្ទីរពេទ្យ គាត់បានបែកពពុះមាត់ និងបាត់បង់ស្មារតី។

ក្រុមគ្រូពេទ្យបាននិយាយថា ដង្កូវតេនញ៉ា បានចូលទៅក្នុងខ្លួនរបស់លោក តាមរយៈប្រព័ន្ធរំលាយអាហារ ហើយបន្ទាប់មកបានធ្វើដំណើរ ទៅកាន់ខួរក្បាលតាមរយៈចរន្តឈាម៕ប្រែសម្រួលៈ ណៃ តុលា

To Top