សុខភាព

គន្លឹះងាយៗ ធ្វើឲ្យថ្លើមល្អ មិនក្រិនខូច

ដើម្បីកាត់បន្ថយការប្រឈមមុខ នឹងជំងឺក្រិនថ្លើម អ្នកត្រូវធ្វើយ៉ាងណា ថែទាំសុខភាពថ្លើមរបស់អ្នកអោយបានល្អ តាមការអនុវត្ត ដូចខាងក្រោមនេះ។

-បរិភោគស្រាក្នុងកំរិតមធ្យម៖ ប្រសិនបើអ្នកជាមនុស្សប្រុស មិនត្រូវផឹកស្របៀរច្រើនជាងពីរដប ក្នុងមួយថ្ងៃទេ ។ ប្រសិនបើអ្នកជាមនុស្សស្រី ឬអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ មិនត្រូវផឹកស្រាបៀរអោយច្រើនជាង មួយដបក្នុងមួយថ្ងៃនោះទេ ។

-បរិភោគអាហារ ដែលប្រកបដោយសុខភាព៖ ចូរជ្រើសរើសរបបអាហារណា ដូចជាផ្លែឈើ និងបន្លែ ។ បរិភោគអាហារ ជាគ្រាប់ធញ្ញាជាតិគ្រប់ប្រភេទ និងសំបូរទៅដោយប្រូតេអ៊ីន ។ ត្រូវកាត់បន្ថយអាហារ ដែលសំបូរជាតិខ្លាញ់ និងអាហារឆារ ។

-ត្រូវអោយទម្ងន់ ក្នុងសភាពមានសុខភាព៖ ការដែលមានជាតិខ្លាញ់ច្រើនពេក អាចធ្វើអោយខូចថ្លើមរបស់អ្នកបាន ។ ចូរនិយាយជាមួយគ្រូពេទ្យ អំពីមធ្យោបាយ ក្នុងការសម្រកទម្ងន់ ប្រសិនបើអ្នកជាមនុស្សធាត់ហួស ឬធ្ងន់ពេក ។

-កាត់បន្ថយការប្រើ របស់ដែលមានជាតិគីមី៖ មានផលិតផលប្រើក្នុងផ្ទះ ដែលមានជាតិគីមី ជាច្រើនដូចជា៖ ទឹកសំអាត និងថ្នាំសំលាប់សត្វល្អិត ។ ប្រសិនបើអ្នកធ្វើការនៅជុំវិញ របស់គីមីទាំងនេះ ត្រូវធ្វើយ៉ាងណាអោយមាន ការប្រុងប្រយត្ន័បំផុត ។ ថ្លើមរបស់អ្នក ធ្វើការច្រោះជាតិពុលទាំងនេះ ពីខ្លួនរបស់អ្នក ដូច្នេះត្រូវអោយវាសម្រាកខ្លះ ទៅតាមរយៈប៉ះពាលរបស់គីមីទាំងនោះ អោយបានតិចបំផុត ។

-កាត់បន្ថយការប្រឈមមុខ នឹងជំងឺរលាកថ្លើម៖ ការចាក់ម្ជុលរួមគ្នា និងរួមភេទដោយមិនបានធ្វើការពារ អាចប្រឈមមុខកាន់តែខ្ពស់ នឹងជំងឺរលាកថ្លើមប្រភេទ B និង C ។ ចូរការពារខ្លួនរបស់អ្នកតាមរយៈ ប្រើស្រោមអនាម័យ ប្រសិនបើអ្នកជ្រើសយក ការរួមភេទ ។ ត្រូវសួរ គ្រូពេទ្យថា តើអ្នកគួរតែចាក់ វ៉ាក់សាំង សំរាប់ការពារជំងឺរលាកថ្លើម ប្រភេទ B ឬក៏អត់ ។

ប្រសិនបើអ្នកមានការបារម្ភ អំពីការប្រឈមមុខរបស់អ្ន កថាអាចទៅជាក្រិនថ្លើម ចូរទៅពិភាក្សាជាមួយគ្រូពេទ្យ អំពីមធ្យោបាយដែលអាច ធ្វើអោយអ្នក បន្ថយការប្រឈមមុខនេះបាន ៕ ដោយ៖ ហង់ ច័ន្ទសុបញ្ញា

To Top