សុខភាព

អាហារ គួរទទួលទានមានអ្វីខ្លះ នៅពេលអ្នកកំពុង មានអារម្មណ៍ស្រ្តេស

Everyday Health

លទ្ធផលនៃការសិក្សា បានបង្ហាញថា អាហារដូចខាងក្រោមនេះ អាចជួយឲ្យអ្នកមានអារម្មណ៍ស្ងប់សុខ បំបាត់នូអារម្មណ៍តានតឹង និងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ ។

អាហារដែលអ្នកគួរជ្រើសរើស បរិភោគទាំងនេះ មានដូចជាៈ
ក្រូចៈ ក្រូចជាផ្លែឈើមួយប្រភេទ ដែលសម្បូរទៅដោយវីតាមីនC ដោយអាចជួយប្រឆាំង ជាមួយអារម្មណ៍តានតឹងយ៉ាងល្អ។ គួររកក្រូចមកបរិភោគឲ្យបានញឹកញាប់ ដែលក្រៅពីជួយ មិនឲ្យមានអារម្មណ៍ C ហើយនៅជួយឲ្យមានអារម្មណ៍ ស្រស់ស្រាយទៀតផង។

ទំពាំងបារាំងៈ បន្លែប្រភេទនេះមានភាពល្បីល្បាញ ខាងសម្បូរវីតាមីន B ដែលវីតាមីនប្រភេទនេះ អាចជួយកាត់ បន្ថយអារម្មណ៍ តានតឹងបានយ៉ាងល្អ។ ទោះបីជាយ៉ាងណាក្តី អ្នកគួរចងចាំថា ការបរិភោគទំពាំងច្រើន នឹងធ្វើឲ្យទឹកនោមមានក្លិនឆ្អេះ ដូច្នេះអ្នកកួរតែបរិភោគ ក្នុងបរិមាណសមរម្យបានហើយ។

ផ្លែប័រៈ ក្រៅពីប្រភេទខ្លាញ់ដ៏ល្អហើយ ផ្លែប័រនៅជួយឲ្យអ្នកបរិភោគ មានអារម្មណ៍ស្រស់ស្រាយបានផងដែរ ព្រោះថា ផ្លែឈើប្រភេទនេះសំបូរទៅ ដោយសារជាតិ ក្លូតាថៃអូ ដែលមានគុណសម្បត្តិក្នុងការទប់ស្កាត់ ការស្រូបទាញសារជាតិ ខ្លាញ់ទៅកាន់ពោះវៀន ដែលជាប្រភេទបង្កឲ្យកើតសភាពហៅថា Oxidative Damage ។ ផ្លែប័រសម្បូរទៅដោយសារជាតិហ្វូឡេតខ្ពស់ ដូច្នេះបើបានបរិភោគផ្លែឈើ ប្រភេទនេះញឹកញាប់ និងជួយឲ្យអារម្មណ៍ របស់អ្នកមានអារម្មណ៍ធូរស្រាល ព្រមទាំងកាត់បន្ថយ អារម្មណ៍តានតឹងផ្សេងៗ។

ស្រ្តប៊ើរីៈ សម្បូរទៅដោយវីតាមីន C ដែលជាវីតាមីនជួយកាត់បន្ថយអារម្មណ៍ តានតឹងបានយ៉ាងល្អបំផុត។ ក្រុមអ្នកស្រាវជ្រាវជនជាតិ អល្លឺម៉ង់បានធ្វើការសាកល្បងទៅលើមនុស្សចំនួន ១២០នាក់ ហើយបានធ្វើការវ៉ាស់ស្ទង់ ពីអារម្មណ៍ឆេវឆាវ និងភាពឃោរឃៅ របស់ពួកគេបានបង្ហាញថា មានការថយចុះ និងមានអារម្មណ៍ធូរស្បើយជាមុន។

សណ្តែកវ៉លណាត់ៈ សណ្តែកប្រភេទនេះសម្បូរទៅ ដោយគុណប្រយោជន៍ ផ្នែកអាហារដែលមានទាំងអាស៊ីដ អាល់ហ្វាឡៃឡេអ៊ីក អូមេហ្គា-៣ និង ហ្វីណូហ្វីណល ។ សម្រាប់អាហារប្រភេទនេះ ក្រៅពីជួយឲ្យមានអារម្មណ៍ ស្រស់ស្រាយហើយនៅជួយ កាត់បន្ថយការធ្វើ ឲ្យភាពចងចាំចុះខ្សោយទៀតផង ។ យោងទៅតាមការសិក្សា របស់ស្ថាប័នស្រាវជ្រាវសុខភាពជាតិ សហរដ្ឋអាមេរិក បានរកឃើញថា អូមេហ្គា ៣ ដែលមាននៅក្នុងសណ្តែកវ៉លណាត់ អាចជួយរក្សាកម្រិតនៃ អ័រម៉ូនដែលធ្វើឲ្យអារម្មណ៍តានតឹង ឲ្យស្ថិតនៅក្នុងកម្រិតធម្មតា។
ប្រែសម្រួលដោយ៖ ហង្ស សុបញ្ញា

To Top