ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង និយាយឲ្យកូរ៉េខាងត្បូង និងអាមេរិក គួរពិចារណា លើដំណោះស្រាយថ្មី មកពិភាក្សាគ្នា

ប៉េកាំង: មន្រ្តីយោធាជាន់ខ្ពស់​ កូរ៉េខាងជើងមួយរូប កាលពីថ្ងៃចន្ទបាននិយាយថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ត្រូវតែស្វែងរកដំណោះស្រាយថ្មី សម្រាប់ការប្រឈមមុខដាក់គ្នា នៅឧបទ្វីបកូរ៉េ ដោយព្រមានថា គោលនយោបាយរបស់ពួកគេ ចំពោះទីក្រុងព្យុងយ៉ាង នឹងនាំទៅរកផលវិបាកធ្ងន់ធ្ងរ។

ការប្រកាសនេះត្រូវបានធ្វើឡើងបន្ថែម ទៅលើការអត្ថាធិប្បាយថ្មីៗ ពីក្រុងព្យុងយ៉ាង ដែលបង្ហាញការមិនសប្បាយចិត្ត ចំពោះកង្វះការភាពរីកចម្រើន ក្នុងការចរចាររបស់ខ្លួន ជាមួយក្រុងវ៉ាស៊ីនតោន។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងខែតុលានេះប្រទេសកូរ៉េខាងជើង បានចេញសេចក្តីគំរាមកំហែងមួយ អំពីការបញ្ឈប់ការផ្អាក ធ្វើតេស្តមីស៊ីលរយៈចម្ងាយឆ្ងាយ ចំពេលមានទណ្ឌកម្មសេដ្ឋកិច្ច និងសម្ពាធបន្តជំរុញ ឱ្យប្រទេសនេះបោះបង់ កម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលផ្លោង។

លោក Kim Hyong Ryong អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ ប្រជាជនកូរ៉េខាងជើង បានថ្លែងនៅក្នុងវេទិកា Xiangshan នៅទីក្រុងប៉េកាំងថា ប្រទេសកូរ៉េខាងជើង បានចាប់ផ្តើមធ្វើការងារឡើងវិញ ក្នុងពេលដែលស្ថានភាព កំពុងគ្រោះថ្នាក់ និងស្ថានភាពតានតឹង ដែលបង្កឡើងដោយសារសកម្មភាព បស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន និងសេអ៊ូលនោះ៕ប្រែសម្រួល:ស៊ុនលី

To Top
×