ព័ត៌មានអន្តរជាតិ

Breaking News: ទាហានរុស្ស៊ីម្នាក់ បាញ់ប្រហារ ទៅលើសហការីស្លាប់អស់ ៨នាក់ និងរបួសធ្ងន់ ២នាក់ នៅមូលដ្ឋានយោធារុស្ស៊ី

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា មនុស្ស ៨ នាក់បានស្លាប់ និង០២ពីរនាក់ទៀតរងរបួស ខណៈដែលទាហានម្នាក់ បានបើកការបាញ់ប្រហារ ទៅលើទាហានគ្នាឯង នៅឯមូលដ្ឋានយោធាមួយ នៅក្នុងដែនដី Zabaykalsky នៅ Far East ប្រទេសរុស្ស៊ី។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា « នៅថ្ងៃទី ២៥ ខែតុលាវេលា ម៉ោង ៦ និង ២០ នាទីល្ងាច ម៉ោងក្នុងស្រុក នៅពេលដែលផ្លាស់ប្តូរការយាមល្បាត ទាហានម្នាក់នៅលើមូលដ្ឋាន ជួសជុលនិងបច្ចេកទេសមួយ នៅក្នុងដែនដី Zabaykalsky បានបើកការបាញ់ ទៅលើទាហានគ្នាឯង ដោយប្រើអាវុធសេវាកម្ម។ ជាលទ្ធផល បានបណ្តាលឱ្យទាហាន ៨ នាក់ បានសម្លាប់ភ្លាមៗ ខណៈពីរនាក់ផ្សេងទៀត រងរបួសធ្ងន់ធ្ងរ ។

ក្រសួងបានបន្ថែមថា អ្នកបាញ់ត្រូវបានឃាត់ខ្លួន។ អ្នករងរបួសត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ហើយការរងរបួសរបស់ទាហានទាំងនោះ មិនត្រូវបានគេជឿថា ជាគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

អ្នកស៊ើបអង្កេតរបស់ក្រសួងការពារជាតិ ដឹកនាំដោយឧត្តមសេនីយ៍ឯក Andrey Kartapolov អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ កំពុងធ្វើដំណើរទៅកន្លែងកើតហេតុហើយ ខណៈការស៊ើបអង្កេតលើបញ្ហានេះកំពុងដំណើរការ៕
ប្រែសម្រួលៈ ណៃ តុលា

To Top