ព័ត៌មានអន្តរជាតិ

ភរិយាអតីតរដ្ឋមន្រ្តី យុត្ដិធម៌កូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួន ក្រោយស៊ើបអង្កេតរយៈពេល ២ខែ

សេអ៊ូល៖ ភរិយារបស់អតីតរដ្ឋមន្រ្តី ក្រសួងយុត្តិធម៍លោក Cho Kuk ត្រូវបានចាប់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងសេចក្តីសម្រេចរបស់តុលាការ ដែលត្រូវបានគេរំពឹងថា នឹងបន្ថែមការចោទប្រកាន់ ទៅលើការស៊ើបអង្កេតរបស់ អយ្យការចំពោះការចោទប្រកាន់ លើការចូលរៀនមហាវិទ្យាល័យរបស់កូនស្រី និងការវិនិយោគផ្នែកហិរញ្ញវត្ថុ។

បន្ទាប់ពីសវនាការនៅថ្ងៃពុធ តុលាការទីក្រុងសេអ៊ូល បានអនុម័តដីកាចាប់ខ្លួនលោកស្រី ជុង គីងស៊ីម ជាសាស្រ្តាចារ្យដោយថា ការចោទប្រកាន់ គឺត្រឹមត្រូវហើយមានលទ្ធភាព នៃការប៉ុនប៉ងរបស់លោកស្រី ដើម្បីបំផ្លាញភស្តុតាង ក្នុងចំណោមហេតុផលផ្សេងទៀត។

អស់រយៈពេលប្រហែលពីរខែ ការកាត់ទោសនេះកំពុងស្វែងរក ក្រុមគ្រួសាររបស់លោកអតីតរដ្ឋមន្រ្តីយុត្ដិធម៌ ពីការចោទប្រកាន់ទាក់ទង នឹងការក្លែងបន្លំលិខិតប្រធានាធិបតី នៅមហាវិទ្យាល័យ ការវិនិយោគ គួរឱ្យសង្ស័យនៅក្នុងមូលនិធិ សមធម៌ឯកជន (PEF) និងអនុគ្រោះការសិក្សា ៕

ដោយ ឈូក បូរ៉ា

To Top