ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ថ្កោលទោសទីបញ្ជាការ អង្គការសហប្រជាជាតិ នៅកូរ៉េខាងត្បូង

បរទេស៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានធ្វើការថ្កោលទោសចំពោះវត្តមានកងទ័ពអន្តរជាតិ ប្រចាំក្នុងប្រទេសកូរ៉េខាងត្បូង នៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក ដោយហៅទីបញ្ជាការ អង្គការសហប្រជាជាតិថា “អង្គភាពខ្មោច”។

ទីភ្នាក់ងារសារព័ត៌មាន VOA បានរាយការណ៍នៅថ្ងៃពុធថា ប្រទេសកូរ៉េខាងជើងបានទាមទារ ឲ្យរុះរើចោលទីបញ្ជាការ អង្គការសហប្រជាជាតិ ដឹកនាំដោយកងកម្លាំង សហរដ្ឋអាមេរិក នៅក្នុងអំឡុងកិច្ចប្រជុំថ្ងៃសុក្រ របស់គណៈកម្មាធិការមហាសន្និបាត អង្គការសហប្រជាជាតិ។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសេចក្តីរាយការណ៍ លោក គីម អ៊ីនចុល ជាលេខាធិការបេសកកម្មកូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយប្រាប់ថា ទីបញ្ជាការអង្គការសហប្រជាជាតិ គឺជាអង្គភាពខ្មោចមួយ ដែលកំពុងប្រើប្រាស់តែឈ្មោះ អង្គការសហប្រជាជាតិប៉ុណ្ណោះ និងគ្មានធ្វើអ្វីពាក់ព័ន្ធនឹងអង្គការ សហប្រជាជាតិនោះទេ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top