ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន បន្តស្នើឲ្យប្រធានាធិបតីកូរ៉េខាងត្បូង រក្សាសន្យាធ្វើចំណងមិត្តភាព ឲ្យប្រសើរឡើង

បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ និងនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក លី ណាក់យុន នៅថ្ងៃព្រហស្បតិ៍នេះ បានព្រមព្រៀងគ្នាលើភាព សំខាន់នៃសហប្រតិបត្តិការ ស្តីពីបញ្ហាកូរ៉េខាងជើង និងបញ្ហាផ្សេងៗដទៃទៀត ស្វះស្វែងកសាងឡើងវិញ នូវចំណងមិត្តភាព ស្របពេលមានជម្លោះដ៏ជូរចង់ ជុំវិញរឿងប្រវត្តិសាស្ត្រនិងជំនួញ។

ប៉ុន្តែមានសញ្ញានៃភាពរីកចម្រើន ទៅមុខពិតប្រាកដតិចតួច ហើយលោក អាបេ បានលើកឡើងដដែលៗថា ប្រទេសកូរ៉េខាងត្បូង នឹងចាំបាច់ត្រូវតែរក្សាសន្យារបស់ខ្លួន សម្រាប់ការធ្វើឲ្យប្រសើរឡើង នូវចំណងមិត្តភាព រវាងសម្ពន្ធមិត្តនៅតំបន់អាស៊ី របស់ទីក្រុងវ៉ាស៊ីនតោនទាំងពីរ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ចំណងមិត្តភាពរវាង ទីក្រុងតូក្យូនិងទីក្រុងសេអ៊ូល បានធ្លាក់ដល់កម្រិតទាបបំផុត ក្នុងរយៈពេលជាច្រើនទសវត្សកន្លងមក បន្ទាប់ពីតុលាការកំពូល នៃប្រទេសកូរ៉េខាងត្បូង កាលពីខែតុលា បានបញ្ជាឲ្យក្រុមហ៊ុនជប៉ុនមួយចំនួន សងជម្ងឺចិត្តពលរដ្ឋកូរ៉េ ដែលត្រូវបង្ខំឲ្យធ្វើការងារនៅអណ្ដូងរ៉ែ និងរោងចក្រក្នុងសម័យសង្គ្រាម ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top