ព័ត៌មានអន្តរជាតិ

លោក អាបេ ស្នើចិនឲ្យដោះស្រាយបញ្ហា បាតុកម្មនៅហុងកុង ដោយសន្ដិវិធី

តូក្យូ៖ លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ បានប្រាប់អនុប្រធានាធិបតីចិនលោក វ៉ាង ឈីស៊ីន ថាប្រទេសជប៉ុន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពចលាចលនៅហុងកុង និងបានអំពាវនាវឱ្យមាន ដំណោះស្រាយដោយសន្តិវិធី ។

ក្រសួងការបរទេសជប៉ុន បានឲ្យដឹងថា ការធ្វើបាតុកម្មដោយហឹង្សា ដើមឡើយបង្កឡើងដោយច្បាប់ធ្វើ បត្យាប័នរបស់រដ្ឋាភិបាលហុងកុង ដែលមានភាពចម្រូងចម្រាស ដើម្បីសម្របសម្រួលការ ធ្វើបត្យាប័នទៅកាន់ប្រទេសចិនដីគោក លោកអាបេ បានសង្កត់ធ្ងន់លើសារសំខាន់នៃការរៀបចំ “ប្រទេសមួយប្រព័ន្ធពីរ” បច្ចុប្បន្នដោយបន្ថែមការអត់ធ្មត់ និងការសន្ទនា។

ផ្ទាំងពាណិជ្ជកម្ម

លោកអាបេ ក៏បានស្នើឱ្យលោកវ៉ាង ដែលត្រូវបានគេស្គាល់ថា ជិតស្និទ្ធនឹងប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដើម្បីដោះស្រាយករណី សាស្រ្តាចារ្យជប៉ុន ក្នុងវ័យ ៤០ ឆ្នាំដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសចិន ពីបទសង្ស័យរំលោភលើច្បាប់ចិន ក្នុងលក្ខណៈវិជ្ជមានដោយអំពាវនាវ ឱ្យមានការដោះលែងលោក ៕

ដោយ ឈូក បូរ៉ា

To Top