ព័ត៌មានអន្តរជាតិ

ភ្លើងឆេះព្រៃនៅរដ្ឋ កាលីហ្វនីញ៉ា, ប្រជាជនប្រហែល ៥ម៉ឺននាក់ ត្រូវអាជ្ញាធរបញ្ជាឱ្យជម្លៀសខ្លួន​ ពីផ្ទះសម្បែង

បរទេស៖ ប្រជាជនប្រមាណ ៥ ម៉ឺននាក់ ត្រូវបានបញ្ជាឱ្យភៀសខ្លួនចេញពី ផ្ទះសម្បែងនៅភាគខាងជើងនៃទីក្រុង Los Angeles កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលភ្លើងឆេះព្រៃ បានឆាបឆេះយ៉ាងលឿន ដែលត្រូវបានជំរុញដោយខ្យល់បក់ខ្លាំង បានផ្ទុះឡើងនិងមិនអាចគ្រប់គ្រងបាន។

យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា អ្វីដែលហៅថា Tick Fire នៅជិត Santa Clarita ដែលមានចម្ងាយប្រហែល ៤០ ម៉ាយល៍ (៦៥ គីឡូម៉ែត្រ) ភាគខាងជើងនៃទីក្រុង Los Angeles បានផ្ទុះឡើងនៅពេលរសៀល ហើយបានដុតបំផ្លាញផ្ទៃដីអស់ ៥.០០០ ហិចតា (២.០២៣ ហិកតា) ។ នេះបើតាមការលើកឡើង របស់មន្រ្តីពន្លត់អគ្គិភ័យ។

អគ្គិភ័យនេះបានឆាបឆេះផ្ទះ និងសំណង់ជាច្រើន និងបានបង្ខំឱ្យបិទផ្លូវធំ និងផ្លូវមួយចំនួនទៀត ខណៈក្រុមពន្លត់អគ្គិភ័យប្រមាណ ៥០០ នាក់ ដោយមានការគាំទ្រដោយយន្តហោះ និងឧទ្ធម្ភាគចក្រប្រយុទ្ធនឹងអណ្តាតភ្លើង។

នៅមិនទាន់មានរបាយការណ៍ភ្លាមៗ អំពីការរងរបួសទេ។ អ្នកនាំពាក្យនាយកដ្ឋាន ពន្លត់អគ្គិភ័យបាននិយាយថា «យើងកំពុងជំរុញឱ្យអ្នករាល់គ្នា ជម្លៀសចេញនៅពេលនេះ»។

អគ្គិភ័យបានឆាបឆេះ ខណៈដែលរដ្ឋភាគច្រើនស្ថិតនៅក្រោម ការព្រមានទង់ពណ៌ក្រហម ដោយសារតែមានខ្យល់បក់ ខ្លាំងសីតុណ្ហភាពឡើងខ្ពស់ និងសំណើមទាប ដែលបង្កើតជាលក្ខខណ្ឌអំណោយផល សម្រាប់ភ្លើងឆេះព្រៃ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top