ព័ត៌មានអន្តរជាតិ

របាយការណ៍៖ លោក ត្រាំ នឹងប្រាប់ទីភ្នាក់ងារសហព័ន្ធអាមេរិក ឱ្យឈប់ទិញកាសែត New York Times និង Washington Post

បរទេស៖ សេតវិមាន គ្រោងនឹងប្រាប់ទៅទីភ្នាក់ងារសហព័ន្ធអាមេរិក មិនឱ្យបន្តការជាវកាសែត New York Times និងWashington Post -ជាកាសែតដែលជាទៀងទាត់ត្រូវនប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ចំអកថា ជាអ្នកបោះពុម្ពផ្សាយព័ត៌មានក្លែងក្លាយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក កាលពីថ្ងៃព្រហស្បតិ៍។ 

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Stephanie Grisham បាននិយាយនៅក្នុងអ៊ីមែលមួយ កាលពីថ្ងៃព្រហស្បតិ៍ និងត្រូវបានដកស្រង់ដោយ Wall Street Journal ថា “ ការមិនបន្តការជាវរបស់ទីភ្នាក់ងារសហព័ន្ធទាំងអស់ នឹងជាការសន្សំការចំណាយដ៏សំខាន់មួយ រាប់ពាន់ដុល្លារនឹងត្រូវបានសន្សំទុក” ។

បទបញ្ជាទូទាំងរដ្ឋបាលនេះ ធ្វើឡើងបន្ទាប់ពីការកត់សម្គាល់កាលពីដើមសប្តាហ៍នេះ ដែលលោក ត្រាំ បាននិយាយថាសេតវិមានខ្លួនឯង នឹងអនុញ្ញាតឱ្យមានការជាវកាសែតទាំងពីរនេះរហូតផុតកំណត់ ហើយនឹងឈប់ជាវបន្ត។

លោក ត្រាំ បានប្រាប់កម្មវិធី The Sean Hannity Show នៅលើសារព័ត៌មាន Fox News ថា “កាសែត The New York Times ដែលជាកាសែតក្លែងក្លាយ យើងក៏មិនចង់បានវាមាននៅក្នុងសេតវិមានទៀតទេ។ យើងនឹងបញ្ចប់ The New York Times ហើយកាសែត Washington Post ។ កាសែតទាំងពីរ គឺផលិតព័ត៌មានក្លែងក្លាយ។

ផ្ទាំងពាណិជ្ជកម្ម

លោក ត្រាំ បានចំអកកាសែតទាំងពីរជាប្រចាំ ដោយសំដៅទៅលើកាសែត New York Times ថាជាការបរាជ័យ និងដាក់ស្លាកលើកាសែត Washington Post ថា ជា “ Amazon Washington Post ” ពីព្រោះកាសែតនេះ ជាកម្មសិទ្ធិរបស់មហាសេដ្ឋីដែលជាស្ថាបនិក Amazon លោក Jeff Bezos ។

កាសែតទាំងពីរ សុទ្ធតែអះអាងថា អ្នកយកព័ត៌មាន និងអ្នកនិពន្ធរបស់ពួកគេ គឺជាអ្នកសង្កេតការណ៍អព្យាក្រឹត និងជាគោលដៅនៃព្រឹត្តិការណ៍ ដែលបង្កើតអត្ថបទដោយ មិនលំអៀងផ្នែកនយោបាយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top