ព័ត៌មានអន្តរជាតិ

រុស្ស៊ីចុះចតយន្តហោះទម្លាក់ គ្រាប់នុយក្លេអ៊ែរ នៅអាហ្វ្រិកស្របពេលលោក ពូទីន ធ្វើការទទួល មេដឹកនាំនានា

បរទេស៖រុស្ស៊ី តាមសេចក្តីរាយការណ៍ បានចុះចតយន្តហោះទម្លាក់គ្រាប់សមត្ថភាព នុយក្លេអ៊ែ នៅអាហ្វ្រិកខាងត្បូង ក្នុងអំឡុងពេលធ្វើបេសកកម្មហ្វឹកហាត់ មួយ កាលពីថ្ងៃពុធ ជាការហោះហើរមួយ ដែលត្រូវបានធ្វើឡើង ស្របពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បើកជំនួបកំពូលរុស្ស៊ី-អាហ្វ្រិកមួយ ដែលរចនារៀបចំឡើង ដើម្បីបង្កើនឥទ្ធិពលរុស្ស៊ី។

កម្លាំងការពារជាតិអាមេរិកខាងត្បូង បាននិយាយប្រាប់ឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ Tupolev Tu-160 ចំនួនពីរគ្រឿងបានធ្វើការចុះចតនៅមូលដ្ឋានកងកម្លាំងទ័ពអាកាស នៅទីក្រុង Tshwane អាហ្វ្រិកខាងត្បូង កាលពីថ្ងៃពុធ ហើយក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា បេសកកម្មនោះ ត្រូវបានរចនាធ្វើឡើងដើម្បីធ្វើឲ្យកាន់ល្អប្រសើរឡើង នូវចំណងមិត្តភាពយោធា ជាមួយអាហ្វ្រិកខាងត្បូង។

ថ្លែងនៅមុនជួបរយៈពេលពីរថ្ងៃជាមួយ ប្រមុខរដ្ឋអាមេរិកនានា នៅទីក្រុងសូជី ភាគខាងត្បូង ប្រទេសរុស្ស៊ី លោក ពូទីន បានស្នើឲ្យប្រទេសអាហ្វ្រិកនានា បង្កើនជំនួញទ្វេដង ក្នុងរយៈពេល៤ទៅ៥ឆ្នាំបន្ទាប់ និងបាន មានប្រសាសន៍ថា ទីក្រុងមូស្គូបានលុបចោលបំណុល អាហ្វ្រិកជាង២០ពាន់លានដុល្លារ៕ ប្រែសម្រួល៖ប៉ាង កុង

To Top