ព័ត៌មានអន្តរជាតិ

អាមេរិក-កូរ៉េខាងជេីង​ អាចនឹងធ្វេីកិច្ចចរចា កម្រិតការងារ​បន្ថែមទៀត​ មុនបំណាច់ឆ្នាំនេះ

សេអ៊ូល៖​ ក្រុមអ្នកជំនាញដែលមាន មូលដ្ឋាននៅទីក្រុងសេអ៊ូល​ បានលេីកឡេីងកាលពីថ្ងៃព្រហស្បតិ៍ថាសហរដ្ឋអាមេរិក​ និងកូរ៉េខាងជើង​ អាចធ្វើកិច្ចចរចានុយក្លេអ៊ែរកម្រិតមួយ​ ឬពីរជុំបន្ថែមទៀត មុនថ្ងៃផុតកំណត់ចុងឆ្នាំ​ ដែលក្រុងព្យុងយ៉ាង​ បានរៀបចំ​ សម្រាប់ក្រុងវ៉ាស៊ីនតោនដើម្បីធ្វើសំណើថ្មីមួយ។

សហរដ្ឋអាមេរិក​ នឹងព្យាយាមរក្សាសន្ទុះសម្រាប់ការជជែកក្នុងកិច្ចប្រឹងប្រែងមួយ​ ដើម្បីរក្សាបញ្ហាកូរ៉េខាងជើង​ ឱ្យស្ថិតក្រោមការគ្រប់គ្រងជាពិសេស នៅពេលដែលខ្លួនត្រូវការសមិទ្ធិផលការទូត​ ដែលអាចមើលឃើញមុនការ បោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ នេះបេីតាមវិទ្យាស្ថានយុទ្ធសាស្ត្រសន្តិសុខជាតិ​ ដែលមានទំនាក់ទំនងជាមួយទីភ្នាក់ងារចារកម្មរបស់ទីក្រុងសេអ៊ូល។  

ផ្ទាំងពាណិជ្ជកម្ម

 វិទ្យាស្ថាននេះបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សហរដ្ឋអាមេរិក​ អាចផ្តល់ការលើកទឹកចិត្តដល់កូរ៉េខាងជើង​ ដើម្បីធ្វើឱ្យប្រាកដថាមេដឹកនាំរបស់ខ្លួនលោក​ គីម​ ជុងអ៊ុន​ មិនចេញមកនូវសារស្តីពីផ្លូវថ្មី (ដែលក្រុងព្យុងយ៉ាងបានស្នើ) ក្នុងអំឡុងពេលសុន្ទរកថាចូលឆ្នាំថ្មីរបស់លោក​ នៅឆ្នាំក្រោយ”៕

ដោយ​ ឈូក​ បូរ៉ា

To Top