ព័ត៌មានអន្តរជាតិ

ការប្រែក្លាយតំបន់គ្មានយោធា ទៅជាតំបន់សន្តិភាពពិភពលោក ជាការធានាសន្តិសុខ សម្រាប់ប្រជាជាតិកូរ៉េ

សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងការបរទេស លោក Kang Kyung-wha បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការប្រែក្លាយតំបន់គ្មានយោធា (DMZ) ដែលបែងចែកកូរ៉េទាំងពីរ ឱ្យទៅជាតំបន់សន្តិភាពពិភពលោក នឹងដើរតួជាការធានា ផ្នែកសន្តិសុខដល់សន្តិសុខ និងពង្រឹងសន្តិភាពនៅក្នុងតំបន់។

លោកស្រីបានធ្វើការកត់សម្គាល់ នៅពេលទីក្រុងសេអ៊ូល កំពុងប្រារព្ធខួបលើកទី៧៤ នៃការបង្កើតអង្គការសហប្រជាជាតិ ដោយយោងទៅលើសំណើ របស់ប្រធានាធិបតីលោក មូន ជេអ៊ីន ទៅកាន់មហាសន្និបាតយូអិន នៅញូវយ៉ក កាលពីខែមុន។

លោកស្រីបានប្រាប់ នៅក្នុងពិធីទិវាអង្គការសហប្រជាជាតិ ដែលបានធ្វើឡើង នៅទីក្រុងសេអ៊ូលថា “នៅពេលដែល DMZ ត្រូវបានប្រែក្លាយ ទៅជាតំបន់សន្តិភាពបែបនេះ ដោយមានការចូលរួម ពីសហគមន៍អន្តរជាតិនោះ វាប្រាកដជាដើរតួនាទីជាការធានាផ្នែកសន្តិសុខ ដល់សន្តិសុខរបស់កូរ៉េទាំងពីរ ដោយចាក់គ្រឹះគ្រឹះ ដើម្បីសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ និងរួមចំណែកដល់សន្តិភាព និងស្ថេរភាពកាន់តែខ្លាំង នៅក្នុងតំបន់អាស៊ីភាគឥសាន”៕ ដោយ៖ ឈូក បូរ៉ា

To Top