ព័ត៌មានអន្តរជាតិ

ភ្លើងឆេះព្រៃ នៅកាលីហ្វ័រញ៉ា អាចនឹងធ្វើឲ្យដាច់ចរន្តអគ្គិសនី ដល់មនុស្សច្រើន លាននាក់

បរទេស: ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍ទី២៦ ខែតុលានេះបានឲ្យដឹងថា
ប្រជាជនកាលីហ្វ័រញ៉ា រាប់លាននាក់កំពុងប្រឈម នឹងការដាច់អគ្គិសនី ខណៈពេល ដែលក្រុម ពន្លត់អគ្គិភ័យ កំពុងបន្តប្រយុទ្ធប្រឆាំង នឹងការកើនឡើងនៃភ្លើងឆេះព្រៃ នៅក្នុងរដ្ឋនេះនោះ។

ក្រុមហ៊ុនផលិតថាមពល ប៉ាស៊ីហ្វិកហ្គាស និងអេឡិចត្រូនិចហៅកាត់ថាPG&Eបាននិយាយថាវាប្រហែលជា ត្រូវផ្តាច់អគ្គិសនី នៅក្នុងតំបន់ចំនួនប្រមាណជា ៣៦កន្លែង ចំពេលមានការព្យាករណ៍ អំពីហេតុការណ៍ដ៏អាក្រក់នេះ ដែលវាត្រូវបានគេ ជឿជាក់ថា នឹងអាចធ្វើឱ្យខូចខាតដល់ ទីតាំងនិងបង្កឱ្យមានអគ្គិភ័យថ្មីបន្ថែមផងដែរ។

សេចក្តីប្រកាសព្រមាននេះ បានកើតឡើងនៅពេលភ្លើងឆេះបានបង្ខំមនុស្សប្រមាណ ៥ ម៉ឺននាក់ ចេញពីផ្ទះរបស់ពួកគេហើយនៅពេលបច្ចុប្បន្ន។

ស្ថានភាពប្រកាសអាសន្ននេះ ក៏ត្រូវបានប្រកាសនៅក្នុងរដ្ឋឡូសអេញជឺឡែស និងតំបន់សូណូម៉ាផងដែរ៕

ប្រែសម្រួល:ស៊ុនលី
https://www.bbc.com/news/world-us-canada-50191237

To Top
×