ព័ត៌មានអន្តរជាតិ

រុស្សីនិយាយថា បានបញ្ជួនទ័ពរាប់រយនាក់ របស់ខ្លួនទៅស៊ីរី

មូស្គូ: ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃសុក្រ ម្សិលមិញថាប្រទេសរុស្ស៊ី បានបញ្ជូនកងទ័ពរាប់រយនាក់ បន្ថែមទៀត ទៅកាន់ប្រទេសស៊ីរី ក្នុងគោលបំណងធំ ដើម្បីជួយល្បាតនៅតាមព្រំដែន តួកគី និងស៊ីរី បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាង ទីក្រុង មូស្គូ និងទីក្រុងអង់ការ៉ារួចមក។

ក្រសួងបាននិយាយថា ក្រុមកងកម្លាំងប៉ូលីស ប្រមាណ៣០០នាក់ បានទៅដល់ប្រទេស ស៊ីរី ដើម្បីល្បាតតាមបណ្តោយព្រំដែន ជាមួយប្រទេសតួកគី និងត្រួតពិនិត្យការដកខ្លួន ចេញពីតំបន់របស់កងកម្លាំងឃឺដស៊ីរី។ យន្តហោះយោធា ក៏បានដឹកជញ្ជូនរថពាសដែក ចំនួន២០គ្រឿង សម្រាប់បេសកកម្មនេះផងដែរ។

គួរបញ្ជាក់ផងដែរនៅក្រោយបន្ទាប់ពី ប្រទេសតួកគី បានចូលលុកលុយ នៅប្រទេសស៊ីរី ក្នុងខែនេះ។ ការវាយលុកបានចាប់ផ្តើមធ្វើឡើង នៅក្រោយការដកកងទ័ព អាមេរិកភ្លាមៗ របស់ប្រធានាធិបតី ដូណាល់ត្រាំ។

ក្នុងនោះផងដែរទីក្រុង ម៉ូស្គូ និងទីក្រុងអង់ការ៉ា ក៏បានធ្វើកិច្ចព្រមព្រៀង ដើម្បីផ្តាច់ តំបន់គ្រប់គ្រង នៅភាគពាយព្យនៃប្រទេសស៊ីរី៕

ប្រែសម្រួល:ស៊ុនលី


To Top
×