ព័ត៌មានអន្តរជាតិ

រុស្សី ហៅអាមេរិក ថា ជាចោរលើសកម្មភាព ដែលអាមេរិកថា ជាការពារតំបន់ ប្រេងកាតរបស់ស៊ីរី

មូស្គូ: ក្រសួងការពារជាតិរុស្ស៊ី កាលពីចុងសប្តាហ៍ កន្លងទៅ បានធ្វើការរិះគន់យ៉ាងខ្លាំងៗ ទៅដល់ការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនរថពាសដែក និងកងទ័ពប្រយុទ្ធទៅក្នុងប្រទេសស៊ីរី ភាគខាងកើតដែលខ្លួន បានហៅថា សកម្មភាពនេះថា ជាការពារតំបន់ប្រេង ប៉ុន្តែជាអ្វីដែលរុស្សីហៅ វាមានលក្ខណៈចារិតលក្ខណៈ ជាចោរប្លន់ទៅវិញនោះទេ។

រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិកលោក Mark Esper កន្លងមកថ្មីៗនេះបាននិយាយថា សកម្មភាពនេះមានគោលបំណង ដើម្បីការពារប្លុកប្រេងកាត ចេញពីដៃរបស់ក្រុមសកម្ម ប្រយុទ្ធរដ្ឋអ៊ីស្លាម ។
អ្វីដែលយើងអាចមើលឃើញលើសនេះទៀតនោះ គឺថាការសម្រេចចិត្តនេះគឺ ជាសញ្ញាចុងក្រោយបង្អស់ ដែលបាននឹងទាញការសម្រេចចិត្ត ដកយោធាយោធាអាមេរិកពីប្រទេសស៊ីរី ក្លាយទៅជាភាពមិនប្រាកដប្រជានិងស្មុគស្មាញ ជាជាងអ្វីដែលប្រធានាធិបតី ដូណាល់ត្រាំធ្លាប់បានអះអាង។

គួរឲ្យដឹងដែរថាកាលពីថ្ងៃសៅរ៍មានចលនាកងទ័ព ជាច្រើននៅក្នុងប្រទេសស៊ីរីនៅពេលដែលភាគី ជាច្រើនបាននឹងកំពុងសម្របទៅតាមការសម្រេច ចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដកកងទ័ពចេញពីភាគពាយព្យ នៃប្រទេសស៊ីរទៅហើយនោះ៕

ប្រែសម្រួល:ស៊ុនលី

To Top
×