ព័ត៌មានអន្តរជាតិ

គ្រោះថ្នាក់រញ្ជួយដី ៦,៦រ៉ិចទ័រវាយ ប្រហារកោះមីនដាណាវ ភាគខាងត្បូង របស់ប្រទេសហ្វីលីពីន

ម៉ានីល៖ គ្រោះថ្នាក់រញ្ជួយដីកម្រិត ៦.៦ រ៉ិចទ័របានវាយប្រហារ កោះមីនដាណាវ របស់ហ្វីលីពីននៅព្រឹកថ្ងៃអង្គារ នេះបើយោងតាមការស្ទង់ មតិភូគព្ភសាស្ត្រសហរដ្ឋអាមេរិក។

ការរញ្ជួយដីម៉ោង ៩ និង ០៤ នាទីព្រឹកមានចម្ងាយប្រហែល ៧០ គីឡូម៉ែត្រភាគនិរតីនៃកោះមីនដាណាវ ដែលជាទីក្រុងធំជាងគេនៅលើកោះហ្វីលីពីនខាងត្បូង ដែលមានជម្រៅ ១៥.៣ គីឡូម៉ែត្រ។ ការរញ្ជួយនេះមិនបង្កការគំរាមកំហែងពីរលកយក្សស៊ូណាមិនោះទេ។

ទូរទស្សន៍ក្នុងស្រុកបានបង្ហាញថា បុគ្គលិកមន្ទីរពេទ្យជួយអ្នកជម្ងឺរួមទាំងអ្នករុញរទេះរុញជម្លៀសចេញពីអាគារ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែតុលា កម្លាំងរញ្ជួយកម្រិត ៦.៤ រ៉ិចទ័របានវាយប្រហារលើកោះតែមួយ ដែលបានសម្លាប់មនុស្សជាច្រើននាក់៕

ដោយ ឈូក បូរ៉ា

To Top