ព័ត៌មានអន្តរជាតិ

កងកម្លាំង ស៊ីរីនិងតួកគីប៉ះ ទង្គិចគ្នាជាលើកដំបូង

បរទេស៖ កងកម្លាំងរដ្ឋាភិបាលតួកគីនិងស៊ីរី តាមសេចក្តីរាយការណ៍ បានធ្វើការប្រយុទ្ធគ្នានៅថ្ងៃអង្គារ សប្ដាហ៍នេះ សម្រាប់ជាលើកដំបូង ចាប់តាំងពីកងទ័ពតួកគីចាប់ផ្តើមប្រតិបត្តិការវាយលុករបស់ខ្លួន នៅដើមខែនេះ ចូលទៅក្នុងប្រទេសស៊ីរីភាគខាងជើង ដើម្បីបណ្ដេញកងកម្លាំងពួកឃឺដ។

ទីភ្នាក់ងារអង្កេតការសិទ្ធិមនុស្សស៊ីរីមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស បានរាយការណ៍ថា ការប្រយុទ្ធគ្នានេះ បានកើតមានឡើង នៅក្នុងតំបន់ Al-Asdiyah ស្ថិតនៅជិតទីក្រុង Ras Al-Ayn ហើយតួកគីគឺមានការចូលរួមដោយ កងកម្លាំងដែលកំពុងតែធ្វើការប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី។

យោងតាមសេចក្តីរាយការណ៍ពីកាសែត UPI ចុះផ្សាយនៅរាត្រីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា ទីភ្នាក់ងារអង្កេតការសិទ្ធិមនុស្សនោះ ក៏បាននិយាយ ប្រាប់ផងដែរថា មេបញ្ជាការមួយរូប នៅកនុងកងកម្លាំង Corps Al-Majd ដែលគំាទ្រតួកគី បានស្លាប់បាត់បង់ជីវិត ហើយសមាជិក យោធា៧នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការប្រយុទ្ធគ្នានោះ៕
ប្រែសម្រួល៖ ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×