ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិន បង្ហាញឆន្ទៈរក្សាចំណង ទាក់ទងដ៏ជិតស្និទ្ធ ជាមួយមេដឹកនាំ កូរ៉េខាងជើង

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃសៅរ៍ ម្សិលមិញនេះថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នាពេលថ្មីៗនេះ បានបង្ហាញឆន្ទៈរបស់លោក ក្នុងការរក្សាចំណងទាក់ទងដ៏ជិតស្និទ្ធ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងដើម្បីលើកកម្ពស់ ចំណងមិត្តភាព របស់ប្រទេសទាំងពីរ។

នៅក្នុងការឆ្លើយតបរបស់លោក ចំពោះសារអបអរសាទរផ្ញើទៅឲ្យដោយលោក គីម ជុងអ៊ុន ជុំវិញគម្រប់ខួបលើទី៧០ របស់ប្រទេសចិន លោក ស៊ី ជីនពីង បានធ្វើការគាំទ្រ យ៉ាងពេញទំហឹង ចំពោះមហិច្ឆតារបស់មេដឹកនាំ កូរ៉េខាងជើង លើក្រសែយុទ្ធសាស្ត្រថ្មី នៃការអភិវឌ្ឍសេដ្ឋកិច្ច និងការធ្វើឲ្យប្រសើរឡើង នូវជីវភាពរស់នៅរបស់ប្រជាជន។

នៅក្នុងសារមួយ ដែលចេញផ្សព្វផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការ កូរ៉េខាងជើង KCNA លោក ស៊ី ជីនពីង បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំត្រៀមខ្លួនរួចរាល់ហើយ ដើម្បីរក្សាចំណងទាក់ទងយ៉ាងជិតស្និទ្ធ ជាមួយលោក និងដើម្បីសម្រេចឲ្យបាន នូវការអភិវឌ្ឍថ្មីនិងកាន់តែខ្លំាងក្លាឡើង ចំពោះចំណងមិត្តភាពចិន និងសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា”៕ ប្រែសម្រួល៖ប៉ាង កុង

To Top