ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអ៊ីរ៉ង់ ជម្រុញឲ្យមានបម្រាម ក្នុងការពិភាក្សាជាមួយ នឹងអាមេរិកសាជាថ្មី

តេហរ៉ង់:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យទី៣ ខែវិច្ឆិកានេះ បានឲ្យដឹងថា មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei បានធ្វើការលើកឡើងដ៏ គួរឲ្យភ្ញាក់ផ្អើលបែបជម្រុញ ឲ្យរដ្ឋាបាលអ៊ីរ៉ង់ ក្នុងការបញ្ចប់កិច្ចចរចាណា មួយជាមួយសហរដ្ឋអាមេរិក និងធ្វើយ៉ាងណា ដើម្បីកុំឲ្យមានការរារាំងការជ្រៀត ចូលរបស់ជនជាតិអាមេរិក ចូលក្នុងប្រទេស ។

លោកAyatollah Ali Khamenei ត្រូវបានដកស្រង់សម្តីទៀតថា ការហាមឃាត់កុំឲ្យមានការការចរចានេះ នឹងក្លាយទៅជាភាពដ៏រឹងមាំ នៃប្រទេសព្រោះវានឹងរារាំងផ្លូវ នៃការជ្រៀតចូលរបស់សត្រូវព្រមទាំង នឹងបង្ហាញពីការចាប់អារម្មណ៍ របស់ពិភពលោកមកលើសាធារណរដ្ឋអ៊ីស្លាមវិញ និងក៏ដូចជាការលប់បំបាត់ វិធីបំបាក់ស្មារតីភូតភរ ក្លែងក្លាយរបស់អាមេរិក ទៅកាន់ពិភពលោកតទៅទៀត។

គួរឲ្យដឹងដែរថា មេដឹកនាំរូបនេះ ធ្វើការកត់សម្គាល់នេះ នៅរយៈពេលមួយថ្ងៃមុនថ្ងៃខួប នៃការរឹបអូសយកស្ថានទូតសហរដ្ឋអាមេរិក ដោយនិស្សិតអ៊ីរ៉ង់ នៅទីក្រុងតេហរ៉ង់កាលពី៤០ឆ្នាំមុន ។ ស្ថានទូតសហរដ្ឋអាមេរិក ត្រូវបានវាយប្រហារដោយនិស្សិតអ៊ីរ៉ង់ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៧៩ ហើយបុគ្គលិករបស់ខ្លួន ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង អស់រយៈពេល ៤៤៤ ថ្ងៃនាគ្រានោះ៕

ប្រែសម្រួល:ស៊ុនលី

To Top