ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ៖ សហរដ្ឋអាមេរិក និងកូរ៉េខាងជើង អាចនឹងបន្តកិច្ចពិភាក្សាគ្នា នៅពាក់កណ្ដាលខែវិច្ឆិកា

បរទេស ៖ សមាជិកមួយរូប របស់រដ្ឋសភាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើងនិងប្រទេសកូរ៉េខាងត្បូង អាចនឹងប្រារព្ធកិច្ចពិភាក្សា លំដាប់ការងារមួយផ្សេងទៀត យ៉ាងឆាប់បំផុត នៅពាក់កណ្ដាលខែវិច្ឆិកា ដើម្បីពន្លឿនឲ្យមានការវិវត្ត រីកចម្រើនទៅមុខ នៅមុនពេលកាលផុតកំណត់ចុងឆ្នាំ ដែលកូរ៉េខាងជើងបានកំណត់ ។

ក្រោយចូលរួមសន្និសីទធ្វើឡើងដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ សមាជិករដ្ឋសភាកូរ៉េខាងត្បូង លោក Lee Eun-jae បាននិយាយថា ភាគីទាំងពីរ ត្រូវបានគេរំពឹងថា នឹងជួបគ្នាជាថ្មីនៅមុនដើមខែធ្នូ ដើម្បីធ្វើឲ្យកិច្ចចរចាគ្នាប្រព្រឹត្តទៅមុខ នៅមុនពេលផុតកំណត់នាចុងឆ្នាំនេះ ដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានកំណត់។

គួរបញ្ជាក់ថា មន្ត្រីកូរ៉េខាងជើងនិងមន្ត្រីសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នា កាលពីខែមុន នៅក្នុងទីក្រុង Stockholm សម្រាប់ជាលើកដំបូង គិតចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមព្រៀងគ្នា នៅក្នុងខែមិថុនា ដើម្បីបើកជាថ្មីនូវកិច្ចពិភាក្សា លុបបំបាត់នុយក្លេអ៊ែ ដែបានជាប់គាំងក្រោយជំនួប កំពូលបរាជ័យ នៅក្នុងប្រទេសវៀតណាម ក្នុងខែកុម្ភៈ៕

To Top