ព័ត៌មានអន្តរជាតិ

សេអ៊ូល៖លោក គីម ជុងអ៊ុន ទើបសម្រេចចិត្ត លើជំនួបកំពូលអាមេរិក-កូរ៉េខាងជើង

បរទេស៖ ទីភ្នាក់ងាស៊ើបការណ៍សម្ងាត់ របស់ទីក្រុងសេអ៊ូល តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលថ្មីៗនេះ ទើបបានធ្វើការសម្រេចចិត្ត ស្តីពីពេលវេលា នៃជំនួបកំពូល សហរដ្ឋអាមេរិក-កូរ៉េខាងជើងលើកក្រោយ។

កាសែតកូរ៉េខាងត្បូង News 1 និង MoneyToday បានរាយការណ៍ថា លោក Suh Hoon ជាប្រធាន នៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ បាននិយាយប្រាប់ គណៈកម្មាធិការព័ត៌មាន របស់សភាជាតិថា ជំនួបផ្លូវការលើកទី៣ រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹងកើតមានឡើង នៅចុងឆ្នាំនេះ។

យោងតាមទីក្រុងព្យុងយ៉ាង បានឲ្យដឹងថា មន្ត្រីសហរដ្ឋអាមេរិក និងមន្ត្រីកូរ៉េខាងជើង ទើបបានជួបពិភាក្សាគ្នា នៅក្នុងប្រទេសស៊ុយអែត កាលពីខែតុលា ប៉ុន្តែការពិភាក្សាត្រូវបានបរាជ័យ ចំណែកលោក Suh Hoon បានធ្វើការបញ្ជាក់ផងដែរថា លោក គីម ជុងអ៊ុន អាចនឹងធ្វើទស្សនកិច្ចប្រទេសចិន នៅមុនជំនួប កំពូលអាមេរិក-កូរ៉េខាងជើងលើកទី៣ ដើម្បីរំឭកខួបលើកទី៧០ នៃចំណងមិត្តភាពទ្វេភាគី៕ ប្រែសម្រួល៖ប៉ាង កុង

To Top