ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់គំរាមវាយប្រហារ លើប្រយោជន៍ទាំងឡាយ របស់អាមេរិក បើតេហរ៉ង់នៅតែបន្ត រងសំពាធពីសម្ព័ន្ធមិត្ត

តេហរ៉ង់: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី៤ ខែវិច្ឆិកានេះ បានឲ្យដឹងថា
កងកម្លាំងអ៊ីរ៉ង់ បានបញ្ជាក់សាជាថ្មីថា ខ្លួននឹងកំណត់គោលដៅទៅលើអ្វី ដែលជាផលប្រយោជន៍ របស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ប្រសិនបើខ្លួននៅតែបន្ត រងការឈ្លានពាន និងប្រឆាំង ពីសំណាក់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។

សេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើឡើង ដោយលោក Abolfazl Shekarchi អ្នកនាំពាក្យរបស់កងកម្លាំងយោធា របស់អ៊ីរ៉ង់បានបន្តទៀតថា កន្លែងណានិងចំណុច ឬទឹកដីណា ដែលផ្តល់ផលប្រយោជន៍ ដល់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន នឹងត្រូវក្លាយទៅជាគោលដៅ របស់ទីក្រុងតេហរ៉ង់ នៅក្នុងករណីទាំងឡាយណា ដែលអ៊ីរ៉ង់នឹងទទួលបាន ការឈ្លានពាន។

រំលឹកដែរថាកាលពីថ្ងៃទី ២២ ខែតុលាប្រធានបុគ្គលិក នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក Mohammad Baqeri បាននិយាយថា សមត្ថភាពយោធារបស់អ៊ីរ៉ង់ គឺសម្រាប់គោលបំណង ដើម្បីការពារប៉ុណ្ណោះ តែទោះជាយ៉ាងណា សត្រូវទាំងឡាយរបស់គេ នឹងត្រូវខាតបង់ធ្ងនធ្ងរ ប្រសិនបើពួកគេ អនុវត្តនូវការឈ្លានពានណាមួយ ប្រឆាំងនឹងប្រទេសរបស់ខ្លួននោះ៕

ប្រែសម្រួល:ស៊ុនលី

To Top