ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ៖ អ្នកការទូត ជាន់ខ្ពស់របស់ខ្លួន នៅញូវយ៉ក ទទួលបានសារគំរាម កំហែងសន្ដិសុខ

សេអ៊ូល៖ បេសកកម្ម របស់ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅទីក្រុងញូវយ៉ក បានទទួលសារគំរាមកំហែង ដល់សន្តិសុខផ្ទាល់ខ្លួន របស់លោក កាលពីដើមឆ្នាំកន្លងទៅ នេះបើតាមបេសកកម្ម របស់កូរ៉េខាងជើង ទៅកាន់សហរដ្ឋអាមេរិក ត្រូវបានគេដកស្រង់សម្តី នៅក្នុងរបាយការណ៍ថ្មីៗនេះ ។

ក្នុងកិច្ចប្រជុំលើកទី២៩៣ នៃគណៈកម្មាធិការទំនាក់ទំនង ជាមួយប្រទេសម្ចាស់ផ្ទះ ដែលប្រារព្ធធ្វើកាលពីខែមិថុនា តំណាងកូរ៉េខាងជើង បានឲ្យដឹងថា បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានទម្លាក់កញ្ចប់តូចមួយនៅផ្ទះល្វែង របស់សមាជិកជាន់ខ្ពស់ នៃបេសកកម្មដែលមានឋានៈ ជាឯកអគ្គរដ្ឋទូតកាលពីខែមេសា។

យោងតាមរបាយការណ៍ របស់គណៈកម្មាធិការទទួលបន្ទុកផ្នែកទំនាក់ទំនង បានឲ្យដឹងថា “កញ្ចប់នោះមានសំបុត្រផ្ញើសារព្រមាន និងដបតូច ចំនួន២ ដែលមានផ្ទុកសារធាតុស្រវឹង និងរូបភាពយានដ្ឋានចត រថយន្តចំនួន ៣ សន្លឹកដែលត្រូវបានប្រើ ដោយមន្រ្តីជាន់ខ្ពស់ ដែលត្រូវបានសម្គាល់ដោយអក្សរ X ដែលត្រូវបានគេសង្ស័យថា ជាសារគំរាមសន្ដិសុខ របស់លោក ៕
ដោយ ឈូក បូរ៉ា

To Top