ព័ត៌មានអន្តរជាតិ

តួកគីនិងរុស្ស៊ី ប្រារព្ធការល្បាតរួមគ្នា ជាលើកទីពីរ នៅប្រទេសស៊ីរីភាគខាងជើង

បរទេស៖ ក្រោមកិច្ចព្រមព្រៀងមួយ ដែលបង្ខំឲ្យពួកឃឺដ ចេញឲ្យឆ្ងាយពីព្រំដែនតួកគី តាមសេចក្តីរាយការណ៍ កងទ័ពតួកគីនិងរុស្ស៊ី នៅថ្ងៃអង្គារនេះ បានជិះរថពាសដែក ចាប់ផ្តើមប្រតិបត្តិការល្បាតរួមគ្នា ជាលើកទីពីរ នៅក្នុងប្រទេសស៊ីរីភាគខាងជើង ជិតទីក្រុង កូបានី។

ប្រធានាធិបតី នៃប្រទេសតួកគី លោក Tayyip Erdogan បានមានប្រសាសន៍ នៅថ្ងៃអង្គារនេះថា ពូកកងកម្លាំង YPG នៅមិនទាន់ដកថយ ចេញពីតំបន់សុវត្ថិភាព ដែលបានគ្រោងទុកនៅឡើយនោះទេ បើទោះជាមានកិច្ចព្រមព្រៀង របស់តួកគី ជាមួយរុស្ស៊ីនិងសហរដ្ឋអាមេរិកក៏ដោយ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ប្រតិបត្តិការល្បាតរួមគ្នាជាលើកទីពីរ នៅថ្ងៃអង្គារនេះ គឺត្រូវបានធ្វើឡើង នៅចម្ងាយប្រមាណ ៧គីឡូម៉ែត្រ ខាងកើតទីក្រុង កូបានី ជាទីក្រុងនៅព្រំដែនស៊ីរី ដែលមានសារសំខាន់ ចំពោះពួក YPG ដែលបានច្បាំង នឹងក្រុមរដ្ឋឥស្លាមជ្រុលនិយម ព្យាយាមដណ្ដើមវាមកបាន នៅក្នុងឆ្នាំ២០១៤-២០១៥៕ ប្រែសម្រួល៖ប៉ាង កុង

To Top