ព័ត៌មានអន្តរជាតិ

អាមេរិកគាំទ្រ គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីប្រកួតប្រជែង ជាមួយគម្រោងខ្សែក្រវាត់និងផ្លូវ របស់ចិន

បរទេស៖ សហរដ្ឋអាមេរិក មានគោលបំណង ទាញយកផលចំណេញ ពីការកើនឡើងនូវភាពមិនស្រួល នៅក្នុងតំបន់អាស៊ីអំពីហានិភ័យ និងការចំណាយ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ របស់ប្រទេសចិន ដោយដាក់ចេញ នូវគម្រោងវិញ្ញាបនប័ត្រ ដែលនឹងកំណត់ស្តង់ដារអន្តរជាតិ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំ ៗ ។

យោងតាមសារព័ត៌មាន FINANCIAL TIMES ចេញផ្សាយកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា អ្នករៀបចំកម្មវិធី បាននិយាយកាលពីថ្ងៃច័ន្ទថា បណ្តាញ Blue Dot Network ដឹកនាំដោយអាមេរិក នឹងធានានិងបញ្ជាក់គម្រោង ដើម្បីលើកកម្ពស់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលដឹកនាំដោយ“ តម្លាភាពនិងប្រកបដោយចីរភាពហិរញ្ញវត្ថុ” នៅអាស៊ីនិងជុំវិញពិភពលោក។

The Blue Dot Network ដែលដាក់ឈ្មោះ តាមការសិក្សាស្រាវជ្រាវ និងអង្កេតមើលរបស់តារាវិទូ Carl Sagan ដែលដូចជាចំណុចពណ៌ខៀវ នៅពេលមើលពីទីអវកាសដំបូង នឹងត្រូវដឹកនាំ ដោយសាជីវកម្មវិនិយោគឯកជនក្រៅប្រទេស ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយធនាគារជប៉ុន សម្រាប់សហប្រតិបត្តិការអន្តរជាតិ និង នាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី។

ផែនការនេះ ត្រូវបានប្រកាសដោយ OPIC ដែលជាទីភ្នាក់ងារអាមេរិក ដែលជំរុញការវិនិយោគនៅក្នុងទីផ្សារ ដែលកំពុងរីកចម្រើន នៅឯវេទិកាធុរកិច្ចឥណ្ឌូ – ប៉ាស៊ីហ្វិក ដែលឧបត្ថម្ភដោយអាមេរិក ដែលបានប្រារព្ធធ្វើឡើង ស្របពេលជាមួយ នឹងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់មេដឹកនាំអាស៊ាន ប្រចាំតំបន់អាស៊ីអាគ្នេយ៍។

អ្នករៀបចំនឹងបង្កើតគណៈកម្មាធិការដឹកនាំ ដើម្បីបង្កើតផែនការ ដោយអញ្ជើញប្រទេសផ្សេងទៀត ក្រុមហ៊ុនឯកជន និងក្រុមសង្គមស៊ីវិលចូលរួម។

លោក Wilbur Ross រដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក បានប្រាប់កាសែត Financial Times ថា“ ចំណុចពណ៌ខៀវនីមួយៗមានន័យថា ជាចំណុចនៅលើផែនទី ដែលនឹងក្លាយជាកន្លែងសុវត្ថិភាព សម្រាប់ក្រុមហ៊ុនក្នុងប្រតិបត្តិការ ប្រសិនបើពួកគេចាប់អារម្មណ៍ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយចីរភាព” ។ ចំណុចនោះ គឺបង្ហាញភាពសំខាន់ខ្លាំង អំពីនិរន្តរភាពរបស់គម្រោង។

គំនិតផ្តួចផ្តើមនេះធ្វើឡើង បន្ទាប់ពីមានការរិះគន់ លើគម្រោង BRI ឬគម្រោងផ្លូវ និងខ្សែក្រវាត់របស់ចិន។ ឧទាហរណ៍ នៅប្រទេសស្រីលង្កា មីយ៉ាន់ម៉ា និងឡាវ បានបង្កើតអន្ទាក់បំណុល សម្រាប់ប្រទេសទទួលផល ឬខកខានមិនបានបំពេញ តាមស្តង់ដារអន្តរជាតិ ស្តីពីតម្លាភាពសិទ្ធិកម្មករមូលដ្ឋាន និងបទដ្ឋានបរិស្ថាន។

គម្រោង The Marshall Plan បានបង្ហាញពីការអភិវឌ្ឍល្អ។ លោក David Bohigian មន្ត្រី OPIC ដែលបានប្រកាសពីគំនិតផ្តួចផ្តើមនេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន FT ដោយសំដៅទៅលើ កម្មវិធីជំនួយមុនសង្គ្រាម លោកលើកទី ២ របស់អាមេរិកនៅទ្វីបអឺរ៉ុប។ គម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវដើរតាមមាគ៌ាខុសពី The Marshall Plan ។

ទោះយ៉ាងណាក៏ដោយ វាមិនច្បាស់ទេ ថាតើគំនិតផ្តួចផ្តើម ដែលគាំទ្រដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងមានប្រសិទ្ធិភាព ក្នុងការទប់ស្កាត់ការអភិវឌ្ឍរបស់ BRI ដែលមិនមាននិរន្តរភាព ដោយរបៀបណានោះទេ។

អ្នករៀបចំ Blue Dot Network អះអាងថា គំនិតផ្តួចផ្តើមនេះ នឹងដើរតួជាកាតាលីករ សម្រាប់ហិរញ្ញវត្ថុឯកជន ប៉ុន្តែវានឹងមិនមានមុខងារ ផ្តល់ប្រាក់កម្ចីផ្ទាល់ខ្លួនទេ។ ផ្ទុយទៅវិញ BRI របស់ចិន គឺធានាទទួលបាន ប្រាក់កម្រៃរាប់ពាន់លានដុល្លារ ពីធនាគារនិងក្រុមហ៊ុន ដែលគ្រប់គ្រងដោយរដ្ឋរបស់ចិន៕ ប្រែសម្រួលៈ ដើមអម្ពិល

To Top