ព័ត៌មានអន្តរជាតិ

ឥណ្ឌាបដិសេធ មិនចូលរួមកិច្ច ព្រមព្រៀង ជំនួញ អាស៊ី-ប៉ាស៊ីហ្វិក ១៦ប្រទេស

បរទេស៖នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី តាមសេចក្តី រាយការណ៍ បានបដិសេធមិន ចូលរួមក្នុងកិច្ចព្រមព្រៀង មិត្តភាពសេដ្ឋកិច្ចក្នុងតំបន់ ដែលជាកិច្ចព្រមព្រៀងមួយ នៅក្នុងចំណោមកិច្ចព្រមព្រៀងជំនួញ សេរីដ៏ធំបំផុតក្នុងពិភពលោក ដោយមានប្រទេស នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកចំនួន១៦ចូលរួម។

យោងតាមទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា មេដឹកនំាឥណ្ឌា បានបដិសេធមិនចុះហត្ថលេខា លើកិច្ចព្រមព្រៀងនោះ នៅក្នុងជំនួបកំពូលមួយក្នុងប្រទេសថៃ កាលពីថ្ងៃចន្ទ ដោយព្រួយបារម្ភថា កិច្ចព្រមព្រៀងដែលស្នើឡើង នឹងផ្តល់ឲ្យប្រទេសចិន នូវអត្ថប្រយោជន៍ ជំនួញមិនស្មើភាព។

ចំណែករដ្ឋមន្ត្រី ពាណិជ្ជកម្មឥណ្ឌា លោក Piyush Goyal បានធ្វើការកោតសរសើរ ចំពោះការសម្រេចចិត្តរបស់លោក ម៉ូឌី ដោយនិយាយថា វានឹងបណ្ដាល ឲ្យមានផលិតផល ដែលឥណ្ឌាផលិតកាន់តែច្រើនឡើង និងថា កិច្ចព្រមព្រៀង RCEP នោះ នឹងផ្ទុកទៅនឹងផល ប្រយោជន៍សេដ្ឋកិច្ច និងអាទិភាពជាតិរបស់យើង ៕

ប្រែសម្រួល៖ប៉ាង កុង

To Top