ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួកគី ប្រកាសថា បានចាប់ខ្លួន ប្រពន្ធ ប្អូនស្រី និងប្អូនថ្លៃ របស់មេដឹកនាំ Daesh ដែលអាមេរិក បានសម្លាប់

បរទេស៖ កាលពីថ្ងៃទី ២៧ ខែតុលា ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានប្រកាសថា មេដឹកនាំក្រុមឧទ្ទាម Daesh លោក Abu Bakr al-Baghdadi ត្រូវបានសម្លាប់ នៅក្នុងការវាយឆ្មក់មួយ ដោយកងកម្លាំង ប្រតិបត្តិការពិសេស របស់សហរដ្ឋអាមេរិកនៅក្នុងខេត្ត Idlib របស់ប្រទេសស៊ីរី ។ ជាមួយគ្នានេះដែរ លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បាននិយាយកាលពីថ្ងៃពុធថា កងកំលាំងសន្តិសុខតួកគី បានឃាត់ខ្លួនភរិយារបស់ Abu Bakr al-Baghdadi , ប្អូនស្រី និងប្អូនថ្លៃ របស់មេដឹកនាំក្រុម ឧទ្ទាមរូបនេះផងដែរ។

លោក Erdogan បាននិយាយថា “Baghdadi បានធ្វើអត្តឃាតខ្លួនឯង នៅក្នុងរូងក្រោមដី ។ យើងបានចាប់ប្រពន្ធរបស់គាត់ នៅក្នុងប្រទេសស៊ីរី ប៉ុន្តែយើងមិនបានប្រកាសអ្វីទេ។ ឥឡូវនេះ ខ្ញុំសូមប្រកាសរឿងនេះជាលើកដំបូង។ យើងក៏បានចាប់បងស្រី និងប្តីរបស់គាត់ផងដែរ នៅក្នុងលំនៅស្ថានមួយ នៅទីក្រុងអង់ការ៉ា។

សេចក្តីថ្លែងការណ៍នេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីនាយកទំនាក់ទំនង នៅវិមានប្រធានាធិបតីតួកគី លោក Fahrettin Altun បានបញ្ជាក់ថា កងកម្លាំង របស់ប្រទេសនេះ បានចាប់ខ្លួនប្អូនស្រីរបស់លោក al-Baghdadi ៕

ប្រែសម្រួលៈ ណៃ តុលា

To Top