ព័ត៌មានអន្តរជាតិ

ជប៉ុនសន្យាដើរតួ ជាអ្នកជួយសម្រួល ការងារបន្ធូរបន្ថយភាព តានតឹងរវាង អាមេរិកនិងអ៊ីរ៉ង់

តូក្យូ:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី៧ ខែវិច្ឆិកានេះបានឲ្យដឹងថា ប្រទេសជប៉ុន បានប្រកាសពីជំហថា ខ្លួននឹងប្រឹងប្រែងឲ្យអស់ ពីកម្លាំងការទូត ដើម្បីជួយបន្ធូរបន្ថយភាពតានតឹង រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បន្ទាប់ពីចលនានុយក្លេអ៊ែរ ចុងក្រោយរបស់អ៊ីរ៉ង់ បានបន្តកើនឡើងនោះ។

លោក Yoshihide Suga លេខាធិការខុទ្ទកាល័យ គណៈរដ្ឋមន្រ្តី បាននិយាយថា ប្រទេសជប៉ុនសង្ឃឹមថា ខ្លួននឹងអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងន័យស្ថាបនា នៅស្ថានភាពនេះ។
លោកបន្តទៀតថារាល់កិច្ចប្រឹងប្រែងការទូត នឹងត្រូវបានធ្វើឡើង ដើម្បីបន្ធូរបន្ថយភាព តានតឹងនៅមជ្ឈឹមបូព៌ា ដើម្បីផលប្រយោជន៍ល្អបំផុត នៃសន្តិភាពនិងស្ថិរភាព ក្នុងតំបន់។

គួរឲ្យដឹងដែរថាថ្មីៗនេះតាមការអះអាង របស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា កាលពីថ្ងៃចន្ទប្រទេសអ៊ីរ៉ង់ បានបង្ហាញខ្លួននូវសារធាតុ ម៉ាស៊ីនប្រភេទIR-6ចំនួន៣០គ្រឿងថ្មីទៀត ដែលនឹងត្រូវប្រើប្រាស់ សម្រាប់ការងារចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូម នៅក្នុងរោងចក្រនុយក្លេអ៊ែរ ។

ក្នុងពិធីដាក់បង្ហាញនោះលោក Ali Akbar Salehi ប្រធានទីភ្នាក់ងារ ថាមពលបរមាណូអ៊ីរ៉ង់ បានសាទរចំពោះសមិទ្ធិផល របស់អ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ និងអ្នកជំនាញផ្នែក បច្ចេកវិទ្យានុយក្លេអ៊ែរផងដែរ៕

ប្រែសម្រួល:ស៊ុនលី

To Top