ព័ត៌មានអន្តរជាតិ

លិចទូក១គ្រឿង នៅអេស្ប៉ាញ បណ្តាលឲ្យស្លាប់មនុស្ស តិចបំផុត៩នាក់

ម៉ាទ្រីឌ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ក្រុមសេវាកម្ម ជួយសង្គ្រោះក្នុងស្រុក បានបញ្ជាក់ឲ្យដឹង នៅថ្ងៃព្រហស្បតិ៍ថា ទូកដឹកជនអន្តោប្រវេសន៍១គ្រឿង បានក្រឡាប់លិចនៅឆ្នេរសមុទ្រ នៃដែនកោះ Lanzarote នៅក្នុងដែនដីប្រជុំកោះ របស់ប្រទេសប្រេស៊ីល Canary បណ្តាលឲ្យស្លាប់មនុស្ស៩នាក់ ។

គ្រោះអាក្រក់បានកើតឡើង កាលពីព្រឹកថ្ងៃពុធ នៅពេលដែលទូក បានបុកនឹងថ្មនៅជិតក្រុង Teguise ។ នៅឆ្នេរសមុទ្រខាងកើត ដែលជាកន្លែងសម្រាកកម្សាន្ត ដ៏មានប្រជាប្រិយ ទន្ទឹមនឹងនេះលក្ខខណ្ឌអាកាសធាតុមិនល្អ ។

យោងតាមក្រុមអ្នកជួយសង្គ្រោះ បានឲ្យដឹងថា ជនអន្តោប្រវេសន៍ មានគ្នាពី១២ដល់១៦នាក់ នៅលើទូកនោះ ។ ពលរដ្ឋចំនួន៤នាក់ ត្រូវបានគេជួយសង្គ្រោះជីវិត នៅគ្រានោះដែរ សាកសពចំនួន៥នាក់ត្រូវបានគេរក ឃើញកាលពីថ្ងៃពុធ ហើយក្រុមជួយសង្គ្រោះ ឆ្មាំស៊ីវិល និងប៉ូលិសក្នុងស្រុក នៅតែបន្តរុករកអ្នកដែល បាត់ខ្លួននៅឡើយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top