ព័ត៌មានអន្តរជាតិ

រញ្ជួយដីនៅអ៊ីរ៉ង់ បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់ និងរបួស ១២០នាក់

តេហេរ៉ង់៖ ការរញ្ជួយដី ដែលបានកើតឡើងពេលយប់ នៅភាគពាយ័ព្យ ប្រទេសអ៊ីរ៉ង់ បានសម្លាប់មនុស្ស ៥ នាក់ និង ១២០ នាក់រងរបួស។ នេះបើយោងតាមរបាយការណ៍ដំបូង នៅលើកញ្ចក់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់។

យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា មជ្ឈមណ្ឌលការរញ្ជួយដីអ៊ីរ៉ង់ បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៥.៩ រ៉ិចទ័របានវាយប្រហារប្រហែល ១២០ គីឡូម៉ែត្រភាគអាគ្នេយ៍ នៃទីក្រុង Tabriz ក្នុងខេត្ត East Azerbaijan នៅពេលព្រឹកព្រលឹម។

ដែលត្រូវបានពិពណ៌នាថា ជាកម្រិតមធ្យម ការរញ្ជួយមានជម្រៅ ៨ គីឡូម៉ែត្រ ហើយបានបណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់។ ផ្នែកស្ទាបស្ទង់ភូគព្ភសាស្ដ្រ សហរដ្ឋអាមេរិក (USGS) បានចេញការព្រមានព្រមានថា “ អ្នកស្លាប់ និងរបួស អាចនឹងមានការកើនឡើង។

ប្រទេសអ៊ីរ៉ង់ ស្ថិតនៅកន្លែងរាងបាតចាន ដែលមានបទពិសោធន៍ សកម្មភាពរញ្ជួយជាញឹកញាប់។ ប្រទេសនេះ បានទទួលរងនូវគ្រោះ មហន្តរាយធំៗជាច្រើន ក្នុងប៉ុន្មានទសវត្សថ្មីៗនេះ រួមទាំងនៅទីក្រុងបុរាណ Bam ដែលត្រូវបានបំផ្លាញ ដោយការរញ្ជួយដីមហន្តរាយ ក្នុងឆ្នាំ២០០៣ ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៣១.០០០ នាក់។

នៅឆ្នាំ១៩៩០ ការរញ្ជួយដីកម្រិត ៧.៤ រិកទ័រ នៅភាគខាងជើងអ៊ីរ៉ង់ បានសម្លាប់មនុស្ស ៤០.០០០ នាក់ និងរងរបួស ៣០០.០០០ នាក់ និងបន្សល់ទុក ឱ្យពលរដ្ឋកន្លះលាននាក់ គ្មានផ្ទះសម្បែង ៕ ប្រែសម្រួលៈ ណៃ តុលា

To Top