ព័ត៌មានអន្តរជាតិ

សម្លាប់ម្តងម្នាក់ៗ, អ្នកនេសាទកូរ៉េខាងជើង ២នាក់ សម្លាប់អ្នកនេសាទ ដូចគ្នាអស់ ១៦នាក់ រួចភៀសខ្លួនទៅកូរ៉េខាងត្បូង

បរទេស៖ អ្នកនេសាទកូរ៉េខាងជើង ២ នាក់ ដែលសង្ស័យថាបានសម្លាប់សមាជិកអ្នកនេសាទដូចគ្នាអស់ ១៦ នាក់ មុនពេលភៀសខ្លួនទៅភាគខាងត្បូង ត្រូវបានប្រគល់ទៅឱ្យកូរ៉េខាងជើងវិញ។ ពួកគេបានឆ្លងកាត់ព្រំដែនសមុទ្រកាលពីថ្ងៃសៅរ៍ ហើយក្រោយមកត្រូវបានអាជ្ញាធរនៅភាគខាងត្បូងចាប់ខ្លួន។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ថា កូរ៉េខាងត្បូងជាធម្មតាផ្តល់សិទ្ធិជ្រកកោនដល់អ្នករត់ចោលជួរ ប៉ុន្តែបាននិយាយថាក្នុងករណីនេះ បុរសទាំងពីរគឺបានបង្កការគំរាមកំហែងដល់សន្តិសុខជាតិ។ ពួកគេត្រូវបានគេចាត់ទុកជាឧក្រិដ្ឋជន ជាជាងអ្នករត់ចោលជួរ ហើយត្រូវបានបញ្ជូនត្រឡប់មកវិញ។

បន្ទាប់ពីឆ្លងកាត់ព្រំដែនតាមទូកនេសាទមឹក អស់រយៈពេលពីរថ្ងៃ ក៏ត្រូវកងទ័ពជើងទឹកកូរ៉េខាងត្បូងចាប់ខ្លួន។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ដោយស្រង់សម្តីជនជាតិកូរ៉េខាងជើងទាំងពីរនាក់បានសារភាពថាពួកគេនិងបុរសម្នាក់ទៀត បានសម្លាប់ កាពីទែនលើទូក កាលពីចុងខែតុលា ដោយសារតែការប្រព្រឹត្តដ៏ឃោរឃៅរបស់គាត់។

បន្ទាប់មកពួកគេបានសម្លាប់សមាជិកនាវិក ដែលបានតវ៉ាផ្សេងទៀត ម្នាក់ម្តងៗ ចំណែកសាកសពត្រូវបានទុកចោលនៅលើទូក។

ដំបូងជនសង្ស័យទាំង ៣ នាក់បានវិលត្រឡប់ទៅកូរ៉េខាងជើងវិញ ប៉ុន្តែនៅពេលដែលម្នាក់ក្នុងចំណោមពួកគេត្រូវបានចាប់ខ្លួនដោយប៉ូលីសមូលដ្ឋាននៅឯកំពង់ផែមួយរួចមក ជនសង្ស័យ ២នាក់ទៀតបានសំរេចចិត្តគេចខ្លួនតាមទូករបស់ពួកគេទៅកូរ៉េខាងត្បូង៕

To Top
×