ព័ត៌មានអន្តរជាតិ

សញ្ញាល្អ! ចិន និងអាមេរិក ឯកភាពគ្នា លើការគិតពន្ធគយ មុនឈានដល់កិច្ចព្រមព្រៀង

ប៉េកាំង/វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី  Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ថាប្រទេសចិន និងសហរដ្ឋអាមេរិក បានឯកភាពគ្នាទៅលើការគិតពន្ធគយ រៀងៗគ្នារាល់ទំនិញនានា ដែលជាផ្នែកនៃជំហានដំបូងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ។ 

ក្រុមមន្ត្រីមកពីភាគីទាំងពីរ បានថ្លែងឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ ដែលនេះផ្តល់នូវសញ្ញាថ្មីមួយ នៃភាពរីកចម្រើន ទោះបីជានៅបន្តការកើតឡើងជម្លោះដាក់ គ្នាអស់ជាច្រើនខែមកហើយក្តី ។

ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា មិនទាន់បានកំណត់ពេលវេលានៅឡើយទេ ដោយបានថ្លែងថា ប្រទេស ទាំងពីរបានឯកភាពដើម្បី លុបចោលពន្ធគយនៅក្នុង ជំហានជាច្រើនទៀត ។

មន្ត្រីសហរដ្ឋអាមេរិកមួយរូប បានថ្លែងដោយមិនបញ្ចេញអត្តសញ្ញាណបានបញ្ជាក់ថា ផែនការទាំងនេះ ជាផ្នែក មួយនៃ”ជំហានមួយ” សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក ហ្ស៊ី ជីនពីង ប្រធានាធិបតីចិន មានបំណងដើម្បីចុះហត្ថលេខា នៅពេលចុងឆ្នាំ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top