បរទេស៖ យោងតាមអ្នក ឧតុនិយមឧតុនិយម បានអោយដឹងថា ឧប្បត្តិហេតុនេះ បានកើតឡើង ប៉ុន្តែជាសំណាង ល្អគ្មាន នរណាម្នាក់របួសនោះទេ ហើយក៏ត្រូវបានស្តីបន្ទោស ទៅលើលក្ខខណ្ឌព្រិលធ្លាក់ខ្លាំង ជាងនេះទៀត នៅក្នុងទីក្រុងឈីកាហ្គោនាប៉ុន្មានថ្ងៃខាងមុខនេះ នឹងមានធ្លាក់ព្រិល កាន់ តែច្រើនផងដែរ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា អាកាសចរណ៍អាមេរិក American បាននិយាយថាយន្តហោះដែលជា កម្មសិទ្ធិរបស់ ក្រុមហ៊ុន អាកាសចរណ៍អាមេរិក បានធ្លាក់ ចេញពីផ្លូវ កំឡុងពេលចុះចតនៅ អាកាសយានដ្ឋាន អន្តរជាតិ O’Hare ក្នុងទីក្រុងឈីកាហ្គោ។
វីដេអូរបស់យន្តហោះធ្លាក់ផ្លូវនេះ ត្រូវផ្សព្វផ្សាយពាស ពេញបណ្តាញសង្គម បន្ទាប់ពីវាត្រូវបាន បង្ហោះដោយអ្នកដំណើរម្នាក់ ក្នុងរបស់ជើងហោះហើរ American Eagle។
ជើងហោះហើរនេះមានអ្នកដំណើរ ៣៨ នាក់ និងសមាជិកនាវិក ៣ នាក់នៅលើយន្តហោះ ហើយគ្មាននរណាម្នាក់រងរបួស នៅក្នុងឧប្បត្តិហេតុនេះទេ។
ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក CBS Chicago បានរាយការណ៍ កាលពីថ្ងៃចន្ទថា ដោយសារ ស្ថានភាព អាកាសធាតុមាន ព្រិលទឹកកក ធ្លាក់ច្រើន ជើងហោះហើរជាង ១០០០ ជើងត្រូវបាន លុបចោល នៅអាកាសយានដ្ឋាន អន្តរជាតិ O’Hara និងអាកាសយានដ្ឋាន Midway នៅទីក្រុងឈីកាហ្គោ៕ ប្រែសម្រួលៈ ណៃ តុលា
 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									