បរទេស:CNN Business ចេញផ្សាយ នៅថ្ងៃព្រហស្បិ៍ទី១៤ ខែវិច្ឆិកានេះ បានឲ្យដឹងថា ក្រុមគ្រួសារទាំងឡាយ នៃពលរដ្ឋអាមេរិកឥឡូវនេះ កំពុងអង្គុយលើកំណត់ត្រា នៃប្រាក់បំណុលដែលមានចំនួន សរុបរហូតទៅដល់១៤លានកោដិដុល្លារ បូករួមទាំងកាតឥណទានប្រាក់ កម្ចីរបស់និស្សិតនិងបំណុលផ្សេងទៀតផង។
បំណុលនេះកើនឡើង ០,៧ភាគរយ ក្នុងត្រីមាសទី ៣ ដោយបន្តការកើនឡើង ៥ ឆ្នាំហើយកំពុងជម្រុញ ឲ្យមានភាពអត់ការងារធ្វើទាបជាងមុន ការប្រើប្រាស់កើនឡើង ហើយចំណាយថ្លៃខ្ចីទាប។
រីឯបំណុលបែបconsumber debtបច្ចុប្បន្នមានចំនួនប្រហែល ១,៣ ពាន់ពាន់លានដុល្លារខ្ពស់ ជាងអត្រាខ្ពស់បំផុត កាលពីឆ្នាំ ២០០៨ បើទោះបីជាតួលេខទាំងនេះ មិនត្រូវបានកែតម្រូវសម្រាប់អតិផរណាមែន ប៉ុន្តែវាគឺមិនមែនជាទំហំដែលអាចធំជាង នៃសេដ្ឋកិច្ចបច្ចុប្បន្នដែរ ។ បំណុលនៃពលរដ្ឋអាមេរិក តួលេខចុងក្រោយនេះ ត្រូវបានគេមើលឃើញផងដែរថា បានកើនឡើងប្រហែល ២៥ ភាគរយពីកម្រិតទាបបំផុត គិតត្រឹមក្រោយវិបត្តិសេដ្ឋកិច្ចកន្លង មកដែលធ្លាប់មានត្រឹមតែ ១២,៧ ពាន់ពាន់លានដុល្លារ៕
ប្រែសម្រួល:ស៊ុនលី