ព័ត៌មានអន្តរជាតិ

បារាំងព្រមាន អ៊ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀង នុយក្លេអ៊ែ

បរទេស៖ រដ្ឋមន្ត្រីការបរទេសបារាំង នៅថ្ងៃពុធសប្ដាហ៍នេះ បានលើកឡើងថា ទីក្រុងប៉ារីស កំពុងតែពិចារណា យ៉ាងយកចិត្តទុកដាក់ បង្កើនយន្តការមួយ នៅក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែ អ៊ីរ៉ង់ ដែលអាចនាំទៅរក ទណ្ឌកម្ម អង្គការសហប្រជាជាតិ ព្រោះតែទីក្រុងតេអេរ៉ង់ បំពានដដែលៗ នូវផ្នែក នៃកិច្ចព្រមព្រៀង ដែលធ្វើឡើងជាមួយ មហាអំណាចពិភពលោក ក្នុងឆ្នាំ២០១៥។

ការថ្លែងនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលជម្លោះ កាន់តែកើនឡើង រវាងប្រទេសអ៊ីរ៉ង់ និងលោកខាងលិច ដោយទីក្រុងតេអេរ៉ង់ បំពានដែនកំណត់ នៃកិច្ចព្រមព្រៀងបន្តិចម្តងៗ ក្នុងដំណើរឆ្លងតប ទៅនឹងការដាកខ្លួន របស់ទីក្រុងវ៉ាស៊ីនតោន ពីកិច្ចព្រមព្រៀងនោះ និងបន្តដាក់ទណ្ឌកម្មជាថ្មី។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានព្យាយាមជួយ ស្រោចស្រង់ កិច្ចព្រមព្រៀង ដែលធ្វើឲ្យអីរ៉ង់កាត់បន្ថយ កម្មវិធីចម្រាញសារធាតុ អ៊ុយរ៉ានីញ៉ូម ដើម្បីជាថ្នូរទទួលបាន ការបន្ធូរបន្ថយ ពីទណ្ឌកម្ម ធ្វើឲ្យសេដ្ឋកិច្ចអ៊ីរ៉ង់ ធ្លាក់ចុះនោះ ចាប់តាំងពីអាមេរិកដកខ្លួន៕

ប្រែសម្រួល៖ប៉ាង កុង

To Top
×