ព័ត៌មានអន្តរជាតិ

Twitter គ្រោងនឹងលុប គណនីអសកម្មចេញ ពីវេទិការបស់ខ្លួន នៅខែក្រោយ

អាមេរិក៖ ក្រុមហ៊ុន Twitter បាននិយាយថា ខ្លួននឹងលុបគណនី អ្នកប្រើប្រាស់ Twitter អសកម្មនៅខែក្រោយ ដែលធ្វើឲ្យ មានចំណុចទាញគួរឲ្យ ចង់បានមួយចំនួន ដោយឥតគិតថ្លៃ សម្រាប់ការជជែកលេង ជាមួយអ្នកដទៃទៀត។ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

The Verge បានរាយការណ៍ថា Twitter នឹងលុបគណនី អសកម្មនាថ្ងៃទី ១១ ខែធ្នូ ហើយការផ្លាស់ប្តូរនេះ នឹងប៉ះពាល់ដល់អ្នកប្រើប្រាស់ ដែលមិនបានឡុកចូល ទាល់តែសោះ ក្នុងរយៈពេល៦ខែ កន្លងមកនេះ។ វេទិកានេះបានចាប់ផ្តើមផ្ញើ អ៊ីម៉ែល ទៅអ្នកប្រើប្រាស់រួចហើយ ដើម្បីជូនដំណឹងដល់ពួកគេថា គណនីរបស់ពួកគេប្រឈម នឹងហានិភ័យ នៃការលុបចោល។

អ្នកនាំពាក្យម្នាក់ បានប្រាប់កាសែត The Verge ថា ផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនេះ គឺការលើកទឹកចិត្ត ប្រើប្រាស់ឲ្យចូល និងប្រើប្រាស់ Twitter យ៉ាងសកម្ម នៅពេលពួកគេចុះឈ្មោះ គណនី ដូចដែលបានចែងនៅក្នុង គោលនយោបាយគ ណនីអសកម្មរបស់យើង។

ផ្ទាំងពាណិជ្ជកម្ម

លោកបានបន្តថា ក៏ជាផ្នែកមួយនៃការប្តេជ្ញាចិត្ត របស់យើងដើម្បី បម្រើដល់ការសន្ទនា ជាសាធារណៈ យើងកំពុងធ្វើការសម្អាត គណនីអសកម្ម ក្នុងការបង្ហាញ នូវព័ត៌មានត្រឹមត្រូវ និងគួរឲ្យទុកចិត្ត សម្រាប់មនុស្សអាចជឿទុកចិត្តបាន នៅលើបណ្តាញសង្គម Twitter៕

ដោយ៖លី ភីលីព

To Top