ព័ត៌មានអន្តរជាតិ

វិមានខៀវ៖ ប្រធានាធិបតីកូរ៉េខាងត្បូង គ្រោងប្តូរនាយករដ្ឋមន្រ្តី និងតែងតាំងរដ្ឋមន្រ្ តីយុត្តិធម៌ថ្មី

ប្រែសម្រួលៈ ណៃ តុលា

បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន គ្រោងនឹងប្តូរតំណែង នាយករដ្ឋមន្រ្តី និងតែងតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ដែលជាផ្នែកមួយនៃការរុះរើគណៈ រដ្ឋមន្រ្តី នៅមុនការបោះឆ្នោតទូទៅ នៅខែមេសាខាងមុខ។

នេះបើយោងតាមសមាជិកសភា ជាន់ខ្ពស់នៃគណបក្សកាន់អំណាច គឺបក្សប្រជាធិបតេយ្យកូរ៉េ (DPK) និងប្រភពនៅខាងក្នុងវិមានខៀវ Cheong Wa Dae ។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា “ការផ្លាស់ប្តូរនឹងត្រូវប្រកាសនៅសប្តាហ៍ដំបូងនៃខែធ្នូ។

តាមការស្នើសុំម្តងហើយម្តងទៀតពីសមាជិកជាន់ខ្ពស់របស់បក្ស DPK , នាយករដ្ឋមន្រ្តី បច្ចុប្បន្នលោក Lee Nak-yon បានស្នើសុំលាលែង ពីតំណែងរបស់លោក ទៅលោកប្រធានាធិបតី មូន ។ មន្ត្រីជាន់ខ្ពស់បានប្រាប់កាសែត The Korea Times ថា គណបក្សនេះចង់ ឲ្យ លោក Lee គ្រប់គ្រងយុទ្ធសាស្ត្របោះឆ្នោតទាំងមូលរបស់ DPK ហើយ លោកមូន គ្រោងនឹងតែងតាំងលោក Choo Mi-ae ជាសមាជិកសភាជាន់ខ្ពស់ នៃគណបក្សកាន់អំណាច និងជាសម្ព័ន្ធមិត្តយូរអង្វែង ជារដ្ឋមន្រ្តីយុត្តិធម៌ថ្មី។

នៅពេលទាក់ទងប្រភព ខាងវិមានខៀវ Cheong Wa Dae បានទទួលស្គាល់ថា ការងារត្រៀមរៀបចំចាំបាច់មួយ ចំនួនកំពុងដំណើរការសម្រាប់ការ រុះរើគណៈរដ្ឋមន្រ្តី។

មន្ត្រីម្នាក់បាននិយាយថា “ យើងមិនច្រានចោលលទ្ធភាពដែលលោកប្រធានាធិបតី មូន តែងតាំងនាយករដ្ឋមន្ត្រីថ្មី និងជំនួសរដ្ឋមន្រ្តីមួយចំនួន នៅមុនការបោះឆ្នោត ទូទៅឆ្នាំក្រោយនោះ»៕

ប្រែសម្រួលៈ ណៃ តុលា

To Top