ទីរ៉ាណា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ថា លោក Edi Rama បានថ្លែងកាលពីថ្ងៃសៅរ៍ថា ចំនួននៃអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដី មានចំនួន៥១នាក់ ហើយប្រតិបត្តិការនៃការរុករក និងជួយសង្គ្រោះបានបញ្ចប់ ក្រោយពីគ្រោះរញ្ជួយដីបានវាយប្រហារ ប្រទេសអាល់បានី កាលពីព្រឹកថ្ងៃអង្គារ ។
ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាល កាលពីព្រឹកថ្ងៃសៅរ៍ លោក Rama បានថ្លែងថា “ខ្ញុំសូមថ្លែងអំណរគុណ ចំពោះ ការជួយសង្គ្រោះ និងរុករក” ។
យើងមិនមានសមត្ថភាព ក្នុងការជួយសង្គ្រោះពលរដ្ឋណាម្នាក់ នៅលើក្រោមគំនរ បែកបាក់នោះទេ ។
គាត់បានបន្ថែមថា ការពិក្សាគ្នានៅគណៈរដ្ឋមន្ត្រី ផ្តោតសំខាន់លើច្បាប់នៃការសាងសង់ ក្រោយរងគ្រោះដោយ គ្រោះរញ្ជយដី ។
ទន្ទឹមនឹងនេះដែរ ក្រសួងសុខាភិបាល និងការពារសង្គម បានប្រកាសថា ពលរដ្ឋចំនួន ៩១៣នាក់បានរងរបួស នៅក្នុងគ្រាមានគ្រោះរញ្ជួយដី ដែលតួលេខនេះបានទទួល ពីក្រុមគ្រូពេទ្យ ជំនួយនៅក្នុងមន្ទីរពេទ្យនានា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


