ព័ត៌មានអន្តរជាតិ

មន្ត្រីការទូត ជាន់ខ្ពស់ចិន នឹងបំពេញទស្សនកិច្ច ជាលើកដំបូង ទៅកូរ៉េខាងត្បូង

សេអ៊ូល: មន្ត្រីការទូតជាន់ខ្ពស់ចិនម្នាក់ នឹងធ្វើទស្សនកិច្ច នៅទីក្រុងសេអ៊ូល សប្តាហ៍នេះ ជាលើកដំបូងមិនធ្លាប់មាន ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ក្នុងពេលដែលប្រទេសទាំងពីរ កំពុងព្យាយាមខិតខំ ធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងក្រោយបញ្ហាជុំវិញ ប្រព័ន្ធប្រឆាំងមីស៊ីល អាមេរិក នៅកូរ៉េខាងត្បូង។

មន្ត្រីនៃរដ្ឋាភិបាល ទីក្រុងសេអ៊ូល បាននិយាយថាមន្ត្រីការទូត កំពូលរបស់រដ្ឋាភិបាលចិន គឺលោក Wang Yi គ្រោងនឹងមកដល់ទីនេះ នៅថ្ងៃពុធសម្រាប់ការ ធ្វើទស្សនកិច្ចរយៈពេល២ថ្ងៃ ហើយតាមផែនការលោកគ្រោងនឹង ជួបជាមួយនឹង សមភាគីរបស់លោកគឺលោក Kang Kyung What និងប្រធានាធិបតី Moon Jae In ផងដែរ។

គួរឲ្យដឹងដែរថាកូរ៉េខាងត្បូង បានបង្ហាញជំហថាខ្លួន បានមើលឃើញថា ចិនជាភាគីដ៏មួយ ក្នុងការធ្វើឲ្យកិច្ចពិភាក្សានុយក្លេអ៊ែរ ដែលជាប់គាំងរវាងអាមេរិក និងកូរ៉េខាងជើង ដែលជាសម្ព័ន្ធមិត្ត ដ៏យូររបស់ក្រុងប៉េកាំងនោះ៕

ប្រែសម្រួល:ស៊ុនលី

To Top