ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-អាមេរិក ចាប់ផ្ដេីមចរចាជុំទី៤ ស្ដីពីការចែករំលែក ចំណាយយោធា

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមការចរចារលើកទី៤ របស់ពួកគេ ស្តីពីការចែករំលែក ការចំណាយ សម្រាប់ការថែរក្សា កងទ័ពអាមេរិក នៅកូរ៉េខាងត្បូង ដោយភាគីទាំងពីរដាច់ពីគ្នាថា តើបន្ទុកដែលក្រុងសេអ៊ូល នឹងទទួលបានយ៉ាងណា។

លោក Jeong Eun-bo ប្រធានអ្នកចរចា របស់ទីក្រុងសេអ៊ូល បានទៅដល់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាជាមួយ សមភាគី អាមេរិករបស់លោកគឺលោក James DeHart ដោយការចរចារគ្រោង នឹងដំណើរការរយៈពេល ពីរថ្ងៃ រហូតដល់ថ្ងៃពុធនេះ។

ផ្ទាំងពាណិជ្ជកម្ម

សហរដ្ឋអាមេរិក បានរាយការណ៍ថា បានទាមទារឱ្យកូរ៉េខាងត្បូង បង្កើនការចូលរួមវិភាគទាន របស់ខ្លួនដល់ទៅជិត ៥ ពាន់លានដុល្លារអាមេរិក នៅឆ្នាំក្រោយ។ ក្រោមកិច្ចព្រមព្រៀងឆ្នាំនេះ ហៅថាកិច្ចព្រមព្រៀង វិធានការពិសេស ក្រុងសេអ៊ូលយល់ព្រម ចំណាយ ៨៧០លានដុល្លារ ដែលជាការកើនឡើង ៨,២ ភាគរយ បើប្រៀបធៀប ទៅនឹងឆ្នាំមុន៕

ដោយ៖ ឈូក បូរ៉ា

To Top